នៅក្នុងកិច្ចពិភាក្សាទាំងឡាយ លោក Le Hoai Trung និងដៃគូអាមេរិកបានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃទំនាក់ទំនងទ្វេភាគីនៅប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសបន្ទាប់ពីរយៈពេលជាងមួយឆ្នាំដែលប្រទេសទាំងពីរលើកកម្ពស់ក្របខ័ណ្ឌនៃទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរបានឯកភាពថា ជំនួប ការផ្លាស់ប្តូរ និងដំណើរទស្សនកិច្ចនៅគ្រប់កម្រិត ត្រូវបានរក្សាជាប្រចាំ យន្តការសហប្រតិបត្តិការ រួមទាំងយន្តការថ្មីសម្រាប់កិច្ចសន្ទនាការបរទេស និងសេដ្ឋកិច្ចត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអភិវឌ្ឍយ៉ាងខ្លាំងក្លានិងស្ថិរភាព ហើយបន្តជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ការពារជាតិ សន្តិសុខ និងវិស័យមួយចំនួនទៀតបន្តរីកចម្រើន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងជំងឺរាតត្បាតសកល៕
បកប្រែដោយ Thuy Anh
Type the code from the image