នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការទូតត្រូវតែប្រកាន់ខ្ជាប់នូវគោលមាគ៌ា ប៉ុន្តែត្រូវមានភាពបត់បែនផងដែរ ដោយបង្ហាញនូវវប្បធម៌ អរិយធម៌របស់វៀតណាមប្រកបដោយភាពស្មោះត្រង់ ទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ សំដៅបម្រើប្រទេសនិងប្រជាជាតិ ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរចំពោះឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងដែលត្រូវបានប្រគល់ភារកិច្ច (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បណ្ដាឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងត្រូវដឹកនាំ ហើយដើរតួជាស្នូលក្នុងការរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៅស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងការបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធបន្តស្រាវជ្រាវ យកចិត្តទុកដាក់ដល់ការធានាមូលដ្ឋានសម្ភារៈ និងគោលនយោបាយដែលអាចធ្វើទៅបានក្នុងស្ថានភាពបច្ចុប្បន្នរបស់ប្រទេស ដើម្បីឲ្យបណ្ដាស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស អាចបម្រើបានល្អតាមគោលមាគ៌ាកិច្ចការបរទេសរបស់ បក្ស និងរដ្ឋ; រួមជាមួយប្រទេសជាតិទាំងមូលឈានចូលយុគសម័យថ្មី - យុគសម័យឈានទៅមុខរបស់ប្រជាជាតិ៕

តាម vovworld.vn