*សូមរំលឹកថា នារសៀលថ្ងៃទី៧ ខែធ្នូ នៅទីក្រុង Nagasaki លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម មានជំនួបជាមួយលោក Tomioka Tsutomu ប្រធានសមាគមមិត្តភាព Nagasaki - វៀតណាម និងសមាជិកសមាគម។

លោក Tran Thanh Man បានអះអាងថា វៀតណាមលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Nagasaki ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានវៀតណាម។ ក្នុងបំណងពង្រីកទំនាក់ទំនងប្រពៃណីដ៏យូរអង្វែងរវាងខេត្ត Nagasaki និងវៀតណាម នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ លោកប្រធានរដ្ឋសភាបានស្នើឲ្យសមាគមបន្តយកចិត្តទុកដាក់ដល់ការជំរុញអាជ្ញាធរខេត្ត Nagasaki រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជួយគាំទ្រយ៉ាងសកម្មដល់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅតំបន់ Nagasaki ជួយគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka។

leftcenterrightdel
លោក Tran Thanh Man បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន (រូបថត៖ vnanet.vn)

*នារសៀលថ្ងៃដដែល នៅខេត្ត Nagasaki លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម មានជំនួបជាមួយសមាគមអ្នកជំនាញវៀតណាម-ជប៉ុន (VJS) ដឹកនាំដោយលោកសាស្ត្រាចារ្យ បណ្ឌិត Shinji Kaneko សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Hiroshima។

តាងនាមគណៈប្រតិភូ លោកសាស្ត្រាចារ្យ បណ្ឌិត Shinji Kaneko បានជម្រាបជូនអំពីសកម្មភាពរបស់សមាគម និងវិស័យសហប្រតិបត្តិការដែលសមាគមកំពុងជំរុញជាមួយវៀតណាម។ លោកបានឲ្យដឹងថា បាវចនារបស់សមាគមគឺទាក់ទាញ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានវិនិយោគវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ជប៉ុន ដើម្បីចូលរួមក្នុងសកម្មភាពវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម។

ដោយបញ្ជាក់យ៉ាងច្បាស់ថា វិស័យដែលសមាគមកំពុងសហប្រតិបត្តិការជាមួយដៃគូវៀតណាមក៏ជាវិស័យដែលវៀតណាមមានបំណងចង់អភិវឌ្ឍនោះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលជប៉ុនមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ និងផ្តល់អាទិភាពកំពូល ដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការបំប្លែងថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាជីវសាស្រ្ត បញ្ញាសិប្បនិម្មិត ជំរុញការវិនិយោគរបស់ធុរកិច្ចជប៉ុននៅវៀតណាម។ល។

* នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅខេត្ត Nagasaki លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

*នាព្រឹកថ្ងៃទី៧ ខែធ្នូ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយគ្រាប់បែកបរមាណូនៅទីក្រុង Nagasaki  និងទស្សនាសារមន្ទីរឯកសារគ្រាប់បែកបរមាណូ Nagasaki៕

បកប្រែដោយ Thanh Cong