នៅទីក្រុងប៉េកាំង លោក Nguyen Xuan Thang និងគណៈប្រតិភូបានជួបសវនាការជាមួយលោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។

លោក Nguyen Xuan Thang បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដ៏មានអត្ថន័យយុទ្ធសាស្ត្រ; ឧទ្ទេសនាមអំពីសមិទ្ធិផលនិងភារកិច្ចរបកគំហើញមានលក្ខណៈបដិវត្តន៍ ដើម្បីជំរុញប្រទេសជាតិ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពក្នុងយុគសម័យថ្មី យុគសម័យឈានទៅមុខរបស់ប្រជាជាតិវៀតណាម។ លោក Wang Huning បានអះអាងថា បក្សនិងរដ្ឋចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសរបស់អ្នកជិតខាង; ប្រទេសចិនត្រៀមខ្លួនជាស្រេចធ្វើការជាមួយបក្ស និងរដ្ឋវៀតណាមក្នុងការជំរុញការកសាង​សហគមន៍ចែករំលែកអនាគតចិន-វៀតណាមដ៏មានអត្ថន័យយុទ្ធសាស្ត្រដែលកំពុងតែអភិវឌ្ឍដោយឥតឈប់ឈរឡើងកម្ពស់ថ្មីមួយកាន់តែជាក់ស្តែង និងប្រកប​ដោយប្រសិទ្ធភាព។

leftcenterrightdel
លោក Nguyen Xuan Thang ជួបសវនាការជាមួយលោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏សំខាន់ៗក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពបន្តរក្សាការជួបជុំថ្នាក់ជាន់ខ្ពស់ជាប្រចាំ បង្កើនការជឿទុកចិត្តផ្នែកនយោបាយ; ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍លើការកសាងបក្ស ការគ្រប់គ្រងនិងអភិវឌ្ឍន៍ប្រទេស; លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសំខាន់ៗរវាងបក្សទាំងពីរ ប្រទេសទាំងពីររវាងរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន; លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ; រៀបចំ “ឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម-ចិនឆ្នាំ២០២៥” ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ពូនជ្រំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ; រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅលើសមុទ្រ ឃ្លាំមើលនិងដោះស្រាយការខ្វែងគំនិតគ្នាស្របតាមទស្សនៈរួមកម្រិតខ្ពស់ និងច្បាប់អន្តរជាតិ។

* នៅទីក្រុងប៉េកាំង លោក Nguyen Xuan Thang បានជួបពិភាក្សាការងារជាមួយលោក Xie Chun Tao សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នាយករងអចិន្ត្រៃយ៍នៃសាលាកណ្តាលនៃបក្សកុម្មុយនីស្តចិន; ជួបពិភាក្សាការងារជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅចិន៕

បកប្រែដោយ Huyen Trang