លោកអគ្គលេខាបក្ស To Lam ទទួលជួបថ្នាក់ដឹកនាំធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន
កប.អនឡាញ - នារសៀលថ្ងៃទី៤ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។