អាស៊ាន - ស្ពានតភ្ជាប់ទំនាក់ទំនងនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំ

បន្ទាប់ពីពិធីបើក លោកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន និងទីម័រខាងកើត បានចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយពិភាក្សាអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ាន និងដៃគូនានា។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការចែករំលែក និងការគាំទ្ររបស់ប្រទេសអាស៊ានក្នុងការជំនះផលវិបាកនៃព្យុះ Yagi ដែលបង្កឡើងនៅក្នុងប្រទេសនានា រួមទាំងវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅតែបន្តជាគុណតម្លៃស្នូល និងជាប្រភពកម្លាំងរបស់អាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

សម្តែងនូវការឯកភាពជាមួយប្រធានបទអាស៊ានឆ្នាំ២០២៤ "ការពង្រឹងការតភ្ជាប់ និងភាពធន់" លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ជាងពេលណាៗទាំងអស់ អាស៊ានចាំបាច់ត្រូវយកភាពធន់ជាមូលដ្ឋានគ្រឹះ ដើម្បីបោះជំហនទៅមុខ ដោយ​​ការតភ្ជាប់ជាគោលដៅស្នូល និងការច្នៃប្រឌិតជាកម្លាំងចលករក្នុងការត្រួសត្រាយផ្លូវ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានកំពុងរៀបចំដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាមួយនឹងគំនិតថ្មី ចក្ខុវិស័យថ្មី  កម្លាំងចលករថ្មី និងស្មារតីថ្មី។ ក្នុងបំណងរួមចំណែកបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រកាសថា វៀតណាមនឹងបន្តរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ហើយរំពឹងថាប្រទេសនានានឹងបន្តយកចិត្តទុកដាក់ និងគាំទ្រវៀតណាមរៀបចំព្រឹត្តិការណ៍នេះដោយជោគជ័យ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និង​ប្រធាន​គណៈប្រតិភូ​ទាំង​ឡាយ​ថត​រូប​ជុំគ្នា

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ ដើម្បីបន្តសម្រេចបានសមិទ្ធិផលថ្មីៗ ក្នុងឱកាសរំលឹកខួប ១០ ឆ្នាំនៃការបង្កើត​សហគមន៍អាស៊ាន។

គួរធ្វើអ្វីនៅពេលដែលឱកាស និងបញ្ហាប្រឈម រួមបញ្ចូលគ្នា

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងទីម័រខាងកើត បានជួបប្រជុំចង្អៀតដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

បណ្តាប្រទេសនានាបានវាយតម្លៃថា ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅក្នុងបរិយាកាសសន្តិសុខអន្តរជាតិ និងក្នុងតំបន់ បង្កើតឱកាសផង និងបញ្ហាប្រឈមជាច្រើនសម្រាប់អាស៊ានផង។ ក្នុងបរិបទនោះ មេដឹកនាំនៃប្រទេសនានាបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការលើកកម្ពស់ការតភ្ជាប់ និងភាពធន់ ចែករំលែកសារៈសំខាន់នៃការរក្សាសាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន និងការពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការចាប់យកឱកាស និងជំនះឧបសគ្គ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែង​ក្នុង​កិច្ចប្រជុំ​ចង្អៀត

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា អាស៊ានចាំបាច់ត្រូវរួបរួម និងពង្រីកសំឡេងរួមមួយដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាម និងជម្លោះ និងស្វែងរកដំណោះស្រាយដែលនាំមកនូវសន្តិភាពដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ានត្រូវមានភាពសកម្មបន្ថែមទៀតក្នុងការចាប់យក និងទាញយកផលប្រយោជន៍ពីកាលានុវត្តភាព និងកត្តាជំរុញកំណើន ជំរុញការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាវិស័យសក្តានុពលជាច្រើននៃកិច្ចសហប្រតិបត្តិការ។

អំពីបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជម្លោះដែនសមុទ្រ និងអធិបតេយ្យភាពនៅសមុទ្រខាងកើត ត្រូវតែដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងស្នើឱ្យភាគីទាំងអស់គោរពផលប្រយោជន៍ និងសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុត ដែលស្មើនឹង ៦០% នៃចរាចរណ៍ទំនិញលើពិភពលោក ហើយបានប៉ះពាល់ដល់ប្រទេសទាំងអស់ ជាពិសេសប្រទេសក្នុងតំបន់។ អាស្រ័យលើនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសសមាជិកអាស៊ានរួបរួមពង្រឹងតួនាទីមជ្ឈភាព និងគោលជំហររួមលើសមុទ្រខាងកើត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំចង្អៀត

ទាក់ទិននឹងបញ្ហាមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤ និងប្រធានប្តូរវេនមុនៗក្នុងការគាំទ្រមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទ ៥ ចំណុច ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តរហូតមកដល់បច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ការពិតនោះទាមទារឱ្យអាស៊ានមានវិធីសាស្រ្តថ្មី។

ដោយឯកភាពជាមួយនឹងដំណោះស្រាយជាច្រើនដែលលើកឡើងដោយប្រទេសនានា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ាត្រូវតែសម្រេចដោយប្រជាជនមីយ៉ាន់ម៉ា និងសង្ឃឹមថាភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ានឹងពិភាក្សានិងចរចាដើម្បីបញ្ចប់ជម្លោះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវលើកកំពស់តួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីពាក់ព័ន្ធក្នុងការសន្ទនា និងចរចា។ ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនោះ អាស៊ានចាំបាច់ត្រូវពង្រឹងសាមគ្គីភាព ឯកភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួន។ ទាំងនេះក៏ជាគុណតម្លៃដែលបានធ្វើឱ្យអាស៊ានទទួលបានជោគជ័យ និងមានកិត្យានុភាព ជួយអាស៊ានជំនះការលំបាក និងបញ្ហាប្រឈម និងក្លាយជាមជ្ឈមណ្ឌលនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

លើកកម្ពស់តួនាទីរបស់សភា យុវជន និងសហគ្រាសក្នុងដំណើរការកសាងសហគមន៍អាស៊ាន

នារសៀលថ្ងៃទី៩ ខែតុលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេសអាស៊ានបានអញ្ជើញចូលរួមសម័យសន្ទនាជាមួយតំណាងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងយុវជនអាស៊ាន។

ថ្លែងមតិនៅសម័យសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការចូលរួមរបស់សមាជិកសភា ធុរកិច្ច និងយុវជន រួមចំណែកក្នុងការអនុវត្តអាទិភាព និងការយកចិត្តទុកដាក់របស់អាស៊ាន។ ដោយសង្កត់ធ្ងន់ថា គោលនយោបាយជាកម្លាំងចលករផង និងជាធនធានសម្រាប់ការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាពផង លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសភាសមាជិកត្រូវរួបរួម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងគោលនយោបាយ រួមចំណែកធានាដល់ភាពធន់ ការតភ្ជាប់ ការអភិវឌ្ឍនគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសភានានាលើកកម្ពស់តួនាទីត្រួតពិនិត្យកំពូលរបស់ខ្លួនលើស្ថាប័ននានា រួមទាំងរដ្ឋាភិបាល បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់រដ្ឋាភិបាលក្នុងការចូលរួម និងរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់គោលដៅអភិវឌ្ឍន៍ និងភាពធន់របស់ប្រទេសនីមួយៗ៕

បកប្រែដោយ Duy Hoan