ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការចាប់ផ្តើមឡើងវិញនូវយន្តការគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ជប៉ុនបន្ទាប់ពីការផ្អាករយៈពេល៥ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 និងជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានឯកភាពបង្កើនថែមទៀតទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ODA ការវិនិយោគ ពាណិជ្ជកម្ម ពលកម្ម ...

leftcenterrightdel
លោក Bui Thanh Son និងលោកស្រី Kamikawa Yoko

ភាគីទាំងពីរបានស្វាគមន៍ និងអះអាងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុនក្នុងយុគសម័យថ្មី ដំណាក់កាលទី១ ដើម្បីធានាថាវិនិយោគិនជប៉ុននៅវៀតណាមធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងរឹងមាំ នាំឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឆ្ពោះទៅរកកំណើនប្រកបដោយស្ថិរភាព និងនិរន្តរភាព ជំរុញការបើកទីផ្សារសម្រាប់ផ្លែឈើនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសហការក្នុងការឆ្លើយតបទៅនឹងបញ្ហានៃការឈានចូលវ័យចំណាស់របស់ពលរដ្ឋ និងឯកភាពចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធានារ៉ាប់រងសង្គម ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយទៅក្នុងវិស័យថ្មី រួមទាំងការធ្វើបរិវត្តកម្មឌីជីថល កាលានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន និងសង្គមឌីជីថល តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងជាក់ស្តែង និងជាក់លាក់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នា។ ភាគីទាំងពីរបានឯកភាពបង្កើនការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ច និងការផ្លាស់ប្តូររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការលើកកំពស់តួនាទីនៃយន្តការសន្ទនា ការជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន មេគង្គ សមុទ្រខាងកើត ...និងឯកភាពពង្រឹងការសម្របសម្រួល និងផ្លាស់ប្តូរជំហរនៅវេទិកាអន្តរជាតិ និងតំបន់ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ ...

បកប្រែដោយ Thanh Cong