គេហទំព័ររបស់វិទ្យុសម្លេងជាតិឡាវបានបង្ហោះអត្ថបទសរសេរក្រោមចំណងជើងថា "លោក តូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម"។ អត្ថបទសរសេរនេះបានដកស្រង់សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បន្ទាប់ពីជាប់ឆ្នោត ក្នុងនោះលោកបានបញ្ជាក់អំពីការទទួលមរតក និងពង្រីកសមិទ្ធផលបដិវត្តន៍ដែលអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំជំនាន់មុន បានកសាងឡើង រក្សាសាមគ្គីភាព ឯកភាព និងរួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាប្ដេជ្ញាដឹកនាំបក្សទាំមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អនុវត្តន៍ឲ្យបានជោគជ័យនូវគោលដៅ ភារកិច្ចដែលបានកំណត់នៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ព្រមទាំងរៀបចំប្រកដោយជោគជ័យនូវមហាសន្និបាតបក្សលើកទី១៤ និងនាំប្រទេសជាតិអភិវឌ្ឍយ៉ាងរឹងមាំ ក្នុងសម័យកាលថ្មីផងដែរ។

leftcenterrightdel
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិនចុះផ្សាយព័ត៌មានអំពីអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ vnanet.vn)

កាលពីរសៀលថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសចិន រួមទាំងទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ទូរទស្សន៍មជ្ឈិមចិន (CCTV) កាសែតប្រជាជនចិន ក៏បានចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ អំពីសន្និបាតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ ហើយបានបោះឆ្នោតជ្រើសតាំងលោកប្រធានរដ្ឋ តូ ឡឹម ជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយមានសំឡេងគាំទ្រដាច់ខាត ១០០%។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ផងដែរ។

អត្ថបទសរសេរដែលបានចុះផ្សាយនៅលើកាសែត Nikkei Asia របស់ជប៉ុន បានធ្វើអត្ថាធិប្បាយថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានគេរំពឹងថា នឹងទទួលមរតកនូវការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ដែលបក្សកុម្មុយនិស្តវៀតណាមបានអនុវត្តន៍នាពេលកន្លងមក ក៏ដូចជាការបន្តគោលនយោបាយកិច្ចការបរទេសប្រកបដោយតុល្យភាពផងដែរ។

ព័ត៌មាននិងអត្ថបទអំពីការដែលប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមត្រូវបានចុះផ្សាយនៅលើភ្នាក់ងារ គេហទំព័រព័ត៌មាន និងកាសែតជាច្រើនដូចជា AFP (បារាំង) TASS (រុស្ស៊ី) Bangkok Post (ប្រទេសថៃ) The Straits Times (សិង្ហបុរី) ជាដើម៕

តាម vovworld.vn