លោកប្រធានរដ្ឋវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការទ្វេភាគីលើកដំបូងនៅវៀតណាមរបស់ប្រមុខរដ្ឋាបាល​ហុងកុងចាប់តាំងពីការបង្កើតតំបន់រដ្ឋបាលពិសេសក្នុងឆ្នាំ ១៩៩៧ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យរវាងវៀតណាម និងហុងកុង ព្រមទាំងការរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យជាយុទ្ធសាស្ត្រ។

លោកប្រធានរដ្ឋ To Lam បានអះអាងថា ដោយឈរលើមូលដ្ឋានជាប់លាប់ ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពជាមួយចិនត្រូវបានចាត់ទុកថាជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួននិងពហុភាគី ពិពិធកម្ម វៀតណាមតែងតែគោរព និងគាំទ្រ គោលនយោបាយ “ប្រទេសមួយ របបពីរ” ច្បាប់មូលដ្ឋាន និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ហុងកុង គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋទទួលជួបលោក Lee Ka-chiu ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន)

លោកប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះការដែល ហុងកុងបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី ៧ និងជាវិនិយោគិន FDI ធំជាងគេទី ៥ របស់វៀតណាម ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ២ នៅអាស៊ាន និងទី ៧ លើពិភពលោករបស់ហុងកុង និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តគោលនយោបាយថ្មីរបស់ហុងកុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមចូលហុងកុង។

ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ប្រធានរដ្ឋ To Lam សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងសង្ឃឹមថា រដ្ឋាភិបាលហុងកុងនឹងបន្តជួយសម្រួលដល់ការផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋ និងនិស្សិតវៀតណាមដែលមកហុងកុងដើម្បីធ្វើការ ធ្វើដំណើរ និងសិក្សា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Ly Gia Sieu បានសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់ប្រមុខរដ្ឋាភិបាលហុងកុង ដែលបង្ហាញពីសារៈសំខាន់ពិសេសរបស់ហុងកុងក្នុងទំនាក់ទំនងជាមួយវៀតណាម។ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយវៀតណាម ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ អប់រំ និងទេសចរណ៍ និងសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ រវាងស្ថាប័នរដ្ឋាភិបាល ជំរុញធុរកិច្ច និងសមាគមនៃភាគីទាំងពីរឱ្យតភ្ជាប់គ្នា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ និងទេសចរណ៍ អាកាសចរណ៍ និងវិស័យដែលកំពុងរីកចម្រើនដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ថាមពលស្អាត...

បកប្រែដោយ Duy Hoan