ដោយទទួលដំណឹងថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមទទួលមរណភាព ព្រះចៅសូល​តង់ប្រ៊ុយណេ Darussalam Haji Hassanal Bolkiah; លោក Tharman Shanmugaratnam ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី; លោក Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី; លោក Maha Vajiralongkorn ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ; លោក Luvsannamsrain Oyun-Erdene ប្រធានគណបក្សប្រជាជនម៉ុងហ្គោលី និងជានាយករដ្ឋមន្ត្រីម៉ុងហ្គោលី; ព្រះមហាក្សត្រនៃចក្រភពអង់គ្លេស; លោក Nicolás Maduro ប្រធានគណបក្សសង្គមនិយមរួបរួមជាតិវេណេស៊ុយអេឡា និងជាប្រធានាធិបតី នៃសាធារណរដ្ឋវេណេស៊ុយអេឡា, លោក Diosdado Cabello អនុប្រធានគណបក្សសង្គមនិយមរួបបរួមជាតិវេណេហ្ស៊ុយអេឡា; ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud និងព្រះអង្គម្ចាស់និងជានាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud; លោក Alexander Lukashenko ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស, លោក Igor Sergeenko ប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុស្ស; ប្រធានក្រុមប្រឹក្សាយោបល់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ Mohammad Bagher Ghalibaf; ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokaev; លោក Samia Suluhu Hassan ប្រធានាធិបតីនៃសាធារណរដ្ឋតង់ហ្សានី និងជាប្រធានគណបក្សបដិវត្តតង់ហ្សានីដែលកំពុងកាន់អំណាច; លោក Evariste Ndayishimiye ប្រធានាធិបតីនៃសាធារណរដ្ឋប៊ូរុនឌី; លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន រួមទាំងគណបក្សកាន់អំណាច និងគណបក្សកុម្មុយនិស្តជុំវិញពិភពលោក រួមទាំងដៃគូនានាបានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក To Lam ប្រធានរដ្ឋវៀតណាម និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ប្រជាជនវៀតណាម និងក្រុមគ្រួសារនៃសពលោក Nguyen Phu Trong។ សារចែករំលែកទុក្ខមានខ្លឹមសារដូចតទៅ៖

(១) ព្រះចៅសូលតង់ប្រ៊ុយណេ  Darussalam Haji Hassanal Bolkiah បានសំដែងថា លោកអគ្គលេខាបក្ស Nguyen Phu Trong ដូចជាមិត្តជិតស្និទ្ធ និងមានអនុស្សាវរីយ៍ល្អក្នុងការផ្លាស់ប្តូរជាមួយអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជាពិសេសក្នុងជំនួបក្នុងឱកាសប្រទេសទាំងពីរដម្លើងទំនាក់ទំនងជាភាពដៃគូគ្រប់ជ្រុងជ្រោយក្នុងឱកាសដែលព្រះចៅសូលតង់យាងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០១៩; ព្រមទាំងព្រះចៅសូលតង់អះអាងថា ការរួមវិភាគទានយ៉ាងសំខាន់របស់លោកអគ្គលេខាបក្សក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការលះបង់របស់លោកអគ្គលេខាបក្សក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមគឺជាមរតកដ៏យូរអង្វែង។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម (រូបថត៖​chinhphu.vn)

(២) លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងការកោតសរសើរចំពោះការធ្វើពលិកម្មបម្រើការឲ្យបក្សនិងប្រទេសជាតិក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ជាពិសេសក្នុងរយៈពេល ១៣ ឆ្នាំក្នុងឋានៈជាអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម លោកអគ្គលេខាបក្ស  Nguyen Phu Trong បានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់វៀតណាម​ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន; ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ផ្ដោតលើការកសាងបក្ស និងលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ពង្រឹងបក្សនិងរដ្ឋវៀតណាមផងដែរ។ មេដឹកនាំសិង្ហបុរី បានអះអាងថា លោកអគ្គលេខាបក្ស គឺជាមិត្តជិតស្និទ្ធរបស់សិង្ហបុរី ហើយបានរួមចំណែកយ៉ាងសំខាន់ៗជាច្រើន បង្កើតមូលដ្ឋានសម្រាប់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៣ និងនាំទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពជាក់ស្ដែង ឆ្ពោះទៅដំឡើងទំនាក់ទំនងក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។

(៣) ក្នុងសាររំលែកទុក្ខ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានកោតសរសើរចំពោះតួនាទីនិងកិត្យានុភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមេដឹកនាំដែលទទួលបានការជឿទុកចិត្តពីប្រជាជនវៀតណាម និងការគោរពរាប់អានពីអន្តរជាតិ ក៏ដូចជាតួនាទីរបស់អគ្គលេខាបក្សក្នុងការកសាង អភិវឌ្ឍន៍ និងស្ថិរភាពប្រទេសជាតិ។

(៤) សាររំលែកទុក្ខរបស់លោក Luvsannamsrain Oyun-Erdene ប្រធានគណបក្សប្រជាជនម៉ុងហ្គោលីកាន់អំណាច និងជានាយករដ្ឋមន្ត្រីម៉ុងហ្គោលី សរសេរថា “គណបក្សប្រជាជនម៉ុងហ្គោលី ចងចាំជានិច្ចនូវការរួមវិភាគទានរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការអភិវឌ្ឍទំនាក់ទំនង និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងម៉ុងហ្គោលី និងរវាងគណបក្សទាំងពីរ”។

(៥) ក្នុងសាររំលែកទុក្ខ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេស Charles III សង្ឃឹមថា ប្រជាជនវៀតណាមនឹងមានភាពរឹងមាំក្នុងគ្រាលំបាកនេះ។ ព្រះមហាក្សត្របានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅអង់គ្លេសក្នុងឆ្នាំ ២០១៣ និងបានសម្តែងការវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកអគ្គលេខាបក្ស ចំពោះប្រជាជនវៀតណាម ក៏ដូចជាតួនាទីដឹកនាំរបស់លោកអគ្គលេខាបក្សក្នុងការជំរុញទំនាក់ទំនងជិតស្និទ្ធរបស់វៀតណាមជាមួយប្រទេសនានាតាមរយ:ការទូតឫស្សី។

(៦) លោក Nicolás Maduro ប្រធានគណបក្សសង្គមនិយមរួបរួមជាតិវេណេហ្ស៊ុយអេឡា និងជាប្រធានាធិបតីនៃសាធារណរដ្ឋវេណេស៊ុយអេឡា បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមិត្តដ៏អស្ចារ្យរបស់​វេណេស៊ុយអេឡា​ និងជាយុទ្ធជនតស៊ូមិនចេះនឿយហត់ ដើម្បីប្រទេសជាតិជាអណ្ដាតភ្លើងបញ្ញាសម្រាប់ការផ្លាស់ថ្មីនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម។ លោកប្រធានាធិបតី Nicolás Maduro បានសម្តែងនូវសាមគ្គីភាពជាមួយប្រជាជនវៀតណាម ហើយបានអះអាងថា ប្រជាជននៃប្រទេសទាំងពីរនឹងរួបរួម សហការនិងជិតស្និទរួមគ្នា។

(៧) ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud, ព្រះទាយាទនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud បានផ្ញើសាររំលែកទុក្ខដល់លោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

(៨) លោក Alexander Lukashenko ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុសបានផ្ញើសាររំលែកទុក្ខជូនចំពោះលោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Igor Sergeenko ប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុស ក៏បានផ្ញើសាររំលែកទុក្ខដល់ថ្នាក់ដឹកនាំរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជនវៀតណាម។

(៩) លោក Mohammad Bagher Ghalibaf ប្រធានក្រុមប្រឹក្សាយោបល់ឥស្លាមនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានផ្ញើសារចូលរួមរំលែកទុក្ខជូនចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

(១០) លោក Kassym-Jomart Tokaev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

(១១) លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានផ្ញើសារចូលរួមរំលែកទុក្ខជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

(១២) លោក Samia Suluhu Hassan ប្រធានាធិបតីនៃសាធារណរដ្ឋឯកភាពតង់ហ្សានី និងជាប្រធានគណបក្សបដិវត្តន៍តង់ហ្សានីកាន់អំណាច; លោក Evariste Ndayishimiye ប្រធានាធិបតីនៃសាធារណរដ្ឋប៊ូរុនឌី បានផ្ញើសាររំលែកទុក្ខ។

(១៣) លោក Dmitry Medvedev ប្រធានគណបក្សរួបរួមជាតិរុស្ស៊ី បានផ្ញើសារចូលរួមរំលែកទុក្ខជូនចំពោះលោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Gennady Ziuganov ប្រធានគណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

(១៤) លោក Doraisamy Raja អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌាម៉ាក្ស បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មា​ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

(១៥) លោក Shii Kazuo ប្រធានក្រុមប្រឹក្សាគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុន បានសរសេរអត្ថបទមួយដើម្បីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះបក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាម និងក្រុមគ្រួសារនៃសពលោកអគ្គលេខាបក្ស Nguyen Phu Trong។

(១៦) លោក Manu Pineda ប្រធានគណៈទាក់ទងបរទេសនៃគណបក្សកុម្មុយនិស្តអេស្ប៉ាញ បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោក Victor Lucas ប្រធានគណៈទាក់ទងបរទេសនៃគណបក្សកុម្មុយនិស្តបណ្ដាជនជាតិអេស្ប៉ាញ  បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

(១៧) លោក James Corcoran អគ្គលេខាគណបក្សកុម្មុយនិស្តអៀរឡង់ បានផ្ញើសាររំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

(១៨) គណបក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូងបានផ្ញើសារចូលរួមរំលែកទុក្ខជូនចំពោះមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្ដ​វៀតណាម។

(១៩) គណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តប្រេស៊ីល​ បានផ្ញើសាររំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​វៀត​ណាម។

(២០) លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន ប្រធានគណៈកម្មាធិការមជ្ឈិមនៃអង្គការរំដោះប៉ាឡេស្ទីន បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

(២១) លោក Massimiliano Arif Ay អគ្គលេខាគណបក្សកុម្មុយនិស្តស្វីស បានផ្ញើសារចូលរួមរំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជនវៀតណាម។

(២២) គណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ បានផ្ញើសាររំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​វៀតណាម។

(២៣) គណៈកម្មាធិការនយោបាយ គណបក្សកុម្មុយនិស្តបូលីវី បានផ្ញើសាររំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

* លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី; លោក Domingo Cabrera អគ្គលេខាគណបក្សកុម្មុយនិស្តប៉េរូ; លោក Bert De Belder ប្រធានគណៈទាក់ទងបរទេសនៃគណបក្សការងារបែលហ្ស៊ិក បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម៕

បកប្រែដោយ Pham Diep