ព្រះរាជពិធីនេះត្រូវបានប្រារព្ធឡើងដោយគោរពតាមទំនៀមទម្លាប់ និងប្រពៃណីរបស់ព្រះរាជវង្សានុវង្សម៉ាឡេស៊ី នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិជិត ៧០០ នាក់ រួមទាំងព្រះមហាក្សត្រប្រ៊ុយណេ និងស្តេចបារ៉ែនផងដែរ។ ថ្លែងក្នុងពិធីនោះ ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី ស៊ុលតង់ អ៊ីប្រាហ៊ីម បានសន្យាថានឹងគ្រប់គ្រងប្រទេសដោយភាពស្មោះត្រង់   និងយុត្តិធម៌ ដើម្បីនាំមកនូវសមភាពសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់ ក៏ដូចជាការពារភាពរុងរឿង និងអធិបតេយ្យភាពជាតិ។

leftcenterrightdel
ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Ibrahim និងម្ចាស់ក្សត្រី Raja Zarith Sofiah ក្នុងពិធីឡើងគ្រងរាជ្យ (រូបថត៖ ប្រភព Bernama)

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  បានថ្លែងសុន្ទរកថាអបអរសាទរ និងបានសន្យាភក្ដីភាពចំពោះរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ក៏ដូចជាព្រះមហាក្សត្រស៊ុលតង់ អ៊ីប្រាហ៊ីម។ លោក អាន់វ៉ា បានបញ្ជាក់ថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺជាសសរស្តម្ភនៃកម្លាំងរបស់ប្រទេស ដែលព្រះមហាក្សត្រជាអ្នកដឹកនាំសាសនាឥស្លាម (សាសនាសហព័ន្ធ) និងជានិមិត្តរូបនៃឯកភាព និងសុភមង្គលនៃក្រុមជនជាតិទាំងអស់ក្នុងប្រទេសម៉ាឡេស៊ី។

សូមរំលឹកឡើងវិញថា ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម ប្រសូតនៅឆ្នាំ ១៩៥៨ នៅរដ្ឋ Johor។ ទ្រង់ជាស្តេចស៊ុលតង់នៃទីក្រុង Johor តាំងពីឆ្នាំ ២០១០ រហូតដល់ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជាធិបតេយ្យជ្រើសរើសជាស្តេចទី ១៧ នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំពិសេសមួយដែលបានធ្វើឡើងនាថ្ងៃទី ២៧ ខែតុលាឆ្នាំមុន។ យោងតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ព្រះមហាក្សត្រនៃប្រទេសនេះ គឺជាប្រមុខរដ្ឋ ហើយមានតួនាទីយ៉ាងសំខាន់ទាំងផ្នែកនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងយុត្តិធម៌៕

តាម vovworld.vn