ការប្រគល់ឯកសារដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ គឺជាដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានចែងក្នុងមាត្រា ៧៦ នៃ UNCLOS។ អាស្រ័យហេតុនេះ នៅពេលដែលប្រទេសជាប់មាត់សមុទ្រមួយមានតំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ពីខ្សែបន្ទាត់មូលដ្ឋានដើម្បីវាស់វែងទទឹងនៃដែនសមុទ្រនោះ ប្រទេសជាប់មាត់សមុទ្រត្រូវតែដាក់ជូនព័ត៌មាន និងទិន្នន័យពាក់ព័ន្ធ ដើម្បី CLCS ពិចារណា និងចេញជាអនុសាស៍អំពីព្រំប្រទល់នៃតំបន់ខ្ពង់រាបបាតសមុទ្រពង្រីក។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រគល់ឯកសារដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត ទៅគណៈកម្មាធិការព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)

ការដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ ក្នុងតំបន់កណ្តាលសមុទ្រខាងកើត ជាការដាក់ជូនលើកទីបីរបស់វៀតណាម។ នៅខែឧសភា ឆ្នាំ ២០០៩ វៀតណាមបានដាក់ជូនឯកសារដាច់ដោយឡែកមួយស្តីពីព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់ភាគខាងជើងនៃសមុទ្រខាងកើត ហើយបានដាក់ជូនរួមជាមួយម៉ាឡេស៊ីអំពីព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់ភាគខាងត្បូងនៃសមុទ្រខាងកើត។

ក្នុងកំណត់ទូតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត វៀតណាមបានអះអាងជាថ្មីម្តងទៀតថា ការដាក់ជូននេះនឹងមិនប៉ះពាល់ដល់ការកំណត់ដែនសមុទ្ររវាងវៀតណាម និងបណ្តាប្រទេសជាប់មាត់សមុទ្រពាក់ព័ន្ធ ដោយឈរលើមូលដ្ឋាន UNCLOS។

leftcenterrightdel
គណៈប្រតិភូវៀតណាមនៅពិធីប្រគល់​ឯកសាដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត ទៅគណៈកម្មាធិការព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang និងគណៈប្រតិភូក្រសួងការបរទេសវៀតណាមបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរការដាក់ជូនរបស់វៀតណាម ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់ UNCLOS និង CLCS។

នាថ្ងៃដដែល ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានផ្ញើកំណត់ទូតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីគោលជំហររបស់វៀតណាមទាក់ទងនឹងការដែលហ្វីលីពីនដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅសមុទ្រខាងកើត នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤៕

បកប្រែដោយ Duy Hoan