នៅក្នុងជំនួបនេះ លោក Valaxay Lengsavad បានសម្តែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសរវាង​ឡាវ និងវៀតណាមដែលកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ លោកសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ ភាគីទាំងពីរបានសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមទាំងការរៀបចំល្អនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសគឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ​ឡាវ​នាពេលថ្មីៗនេះរបស់លោក To Lam ប្រធានរដ្ឋវៀតណាម។

leftcenterrightdel
លោក Le Hoai Trung ទទួលជួបលោក Valaxay Lengsavad

លោក Le Hoai Trung បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយឡាវ ដើម្បីរក្សានិងពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ឲ្យកាន់តែរីកចម្រើន រួមចំណែករក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ហើយក្លាយជាមូលដ្ឋានគ្រឹះ កម្លាំងចលករសម្រាប់ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ រួមទាំងការរួមចំណែកយ៉ាងសំខាន់របស់គណៈទាក់ទងបរទេសមជ្ឈិមនៃបក្សទាំងពីរ។ ភាគីទាំងពីរអះអាងថានឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈទាក់ទងបរទេសមជ្ឈិមទាំងពីរ ចូលរួមចំណែកជម្រុញឲ្យទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែង។

* សូមរំលឹកថា នាថ្ងៃដដែល គណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Nguyen Minh Tam អនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាជាមួយគណៈប្រតិភូ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថានឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍និងព័ត៌មាន ព្រមទាំងសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការបរទេស៕

បកប្រែដោយ Thuy Anh