ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកសំខាន់ៗជាច្រើនរបស់លោក Thomas J.Vallely ក្នុងវិស័យអប់រំ និងកិច្ចសន្ទនាគោលនយោបាយ រួមចំណែកនាំមកនូវប្រសិទ្ធភាព ក្នុងការប្រតិបត្តិសេដ្ឋកិច្ច ពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-អាមេរិក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកសាស្ត្រាចារ្យ Thomas J.Vallely អតីតនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យលោកសាស្ត្រាចារ្យ Thomas J.Vallely និងអ្នកជំនាញអាមេរិកនានាបន្តជួយវៀតណាមក្នុងការពិគ្រោះយោបល់គោលនយោបាយ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍អភិបាលកិច្ចឆ្លាតវៃ។

រីឯលោកសាស្ត្រាចារ្យ Thomas J.Vallely និងអ្នកជំនាញនៃសាកលវិទ្យាល័យ Fullbright បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងការប្រតិបត្តិប្រកបដោយភាពបត់បែន និងប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងរយៈពេលកម្លងមក។

លោកសាស្ត្រាចារ្យ Thomas J.Vallely បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះទស្សនវិស័យអភិវឌ្ឍន៍សំខាន់ៗរបស់វៀតណាម ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធថាមពល និងបច្ចេវិទ្យាពពក។ ទន្ទឹមនឹងនោះ លោកបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម៕

បកប្រែដោយ Huyen Trang