សៀវភៅនេះបង្ហាញពីការដឹកនាំដ៏ទូលំទូលាយ និងស៊ីជម្រៅរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមលើគោលនយោបាយកសាង និងអភិវឌ្ឍប្រទេសជាតិ និយាយរួម ក៏ដូចជាលើរាល់វិស័យ គ្រប់ផ្នែក គ្រប់កម្រិត។

សៀវភៅនេះមានការណែនាំសំខាន់ៗរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះបុព្វហេតុកសាង ថែរក្សា និងអភិវឌ្ឍវប្បធម៌វៀតណាម - បញ្ហាសំខាន់ ជាការទម្លាយយុទ្ធសាស្ត្រ គឺជាមូលដ្ឋានគ្រឹះខាងស្មារតី កម្លាំងចិត្ត និងជាប្រភពធនធានសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
គណៈប្រតិភូចូលរួមពិធីប្រកាសសៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្សនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤

សៀវភៅនេះត្រូវបានបញ្ចប់ និងចេញផ្សាយដល់មិត្តអ្នកអានក្នុងឱកាសរំលឹកខួបលើកទី៩៩ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥ / ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤)។ ទន្ទឹមនឹងនោះ គឺជាឆ្នាំដ៏សំខាន់សម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ ដោយប្រកាន់ខ្ជាប់តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

ដើម្បីផ្សព្វផ្សាយពីតម្លៃនៃសៀវភៅដ៏មានតម្លៃដល់ប្រជាជនមួយចំនួនធំក្នុងប្រទេស និងក្រៅប្រទេស រួមជាមួយនឹងការបោះពុម្ពសៀវភៅនោះ សៀវភៅនេះក៏ត្រូវបានធ្វើជាអេឡិចត្រូនិកដើម្បីបម្រើអ្នកអានតាមគេហទំព័រ៖ sachquocgia.vn។ ទន្ទឹមនឹងនោះ ភ្លាមៗបន្ទាប់ពីពិធីប្រកាសសៀវភៅ គ្រឹះស្ថានបោះពុម្ពនឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីបកប្រែខ្លឹមសារសៀវភៅជាភាសាបរទេសជាច្រើនសម្រាប់ចែកចាយនៅក្រៅប្រទេស រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌របស់វៀតណាមទៅកាន់ពិភពលោក៕

បកប្រែដោយ Minh Trung