ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោកប្រធានាធិបតី V. Putin បានជាប់ឆ្នោតឡើងវិញជាមួយនឹងសម្លេងគាំទ្រខ្ពស់ ដែលបង្ហាញពីការជឿទុកចិត្តរបស់ប្រជាជនរុស្ស៊ីក្នុងការដឹកនាំរបស់លោកប្រធានាធិបតី Putin។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុកថា ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ វៀតណាមគាំទ្រការរួមចំណែកយ៉ាងសកម្មរបស់រុស្ស៊ីចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ និងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី ហើយជឿជាក់ថា វៀតណាមមានសន្តិភាព ឯករាជ្យ រឹងមាំ មានកេរ្តិ៍ឈ្មោះ និងឋានៈកើនឡើងក៏នឹងស្របជាមួយផលប្រយោជន៍យូរអង្វែងរបស់រុស្ស៊ីនៅអាស៊ីប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកផងដែរ។

leftcenterrightdel
លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយលោក Vladimir Putin (រូបថត៖ VOV)

លោក V.Putin បានសង្កត់ធ្ងន់ថា វៀតណាមគឺជាមិត្តនិងដៃគូដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី; ទំនាក់ទំនងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកប្រធានាធិបតី V.Putin បានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការ តាមសំណើរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ តាមនោះ ជំរុញដំណើរទស្សនកិច្ច និងផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់ អភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ រួមគ្នាផ្លាស់ប្តូរ និងដោះស្រាយការលំបាក និងបញ្ហាមួយចំនួន ស្របតាមច្បាប់អន្តរជាតិ និងលក្ខខណ្ឌជាក់លាក់នៃប្រទេសនីមួយៗ។

ក្នុងឱកាសនេះ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ហើយអះអាងនូវគោលការណ៍ និងកំណត់ទិសដៅដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

តាម vovworld.vn