leftcenterrightdel
ប្រតិភូចូលរួមកម្មវិធី (រូប​ថត៖ vnanet.vn)

ថ្លែងមតិក្នុងកម្មវិធី លោក Luong Cuong លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស​ បានអះអាងថា៖ សន្តិភាព និងវិបុលភាពនៃព្រំដែនមាតុភូមិបាន​កត់​សម្គាល់ការរួមវិភាគទាន ការលះបង់របស់ប្រជាជនគ្រប់ជនជាតិនិយាយរួម និងអ្នកមានប្រជាប្រិយភាពនៃបណ្តាជនជាតិនិយាយដោយឡែក។ ទាំងនេះពិតជា "ទីបង្អែករបស់ភូមិឃុំ" នៅក្នុងតំបន់សំខាន់ៗនៃមាតុភូមិវៀតណាមជាទីស្រឡាញ់របស់យើង។

leftcenterrightdel
លោក Luong Cuong និងលោក Do Van Chien ប្រគល់ប័ណ្ណសរសើរដល់ព្រឹទ្ធាចារ្យភូមិ មេភូមិ និងអ្នកមានប្រជាប្រិយភាពជនក្នុងកម្មវិធី​ (រូបថត៖ vnanet.vn)

លោក Luong Cuong បានស្នើឲ្យ បណ្តាក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទីសំខាន់របស់អ្នកមានប្រជាប្រិយភាពនៃបណ្តាជនជាតិ។ ការងារចលនា និងការលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាពត្រូវក្លាយជាកិច្ចការសំខាន់ និងជាប្រចាំ។ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារកសាង ពង្រឹង និងលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ពង្រឹងប្លុកសមគ្គីភាពទូទាំងប្រជាជន ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ កងទ័ពការពារព្រំដែន នគរបាល មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមអ្នកមានប្រជាប្រិយភាពនៅតំបន់ព្រំដែន។

លោក Luong Cuong បានស្នើឲ្យ ទស្សនាវដ្ដីកុម្មុយនិស្ត គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការជនជាតិ បន្តសិក្សាស្រាវជ្រាវយ៉ាងជាក់លាក់ លើកតម្កើង និងលើកទឹកចិត្តដល់អ្នកមានប្រជាប្រិយភាព ដែលបាន​ខិតខំធ្វើការទាំងយប់ទាំងថ្ងៃ រួមជាមួយនឹងបណ្តាជនជាតិ និងកងកម្លាំងនានា បំពេញភារកិច្ចកសាង និងការពាររឹងមាំនូវព្រំដែននៃមាតុភូមិ៕

បកប្រែដោយ Duy Hoan