នារសៀលថ្ងៃទី ១៤ មិថុនា លោក Nguyen Trong Nghia បានជួបសវនាការជាមួយលោក Huang Kunming លេខាគណៈកម្មាធិការបក្សខេត្ត Guangdong។

leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិម ជួបសវនាការជាមួយលោក Huang Kunming លេខាគណៈកម្មាធិការបក្សខេត្ត Guangdong (រូបថត៖ vnanet.vn)

ពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជាទំនាក់ទំនងជាមួយខេត្ត Guangdong លោក Nguyen Trong Nghia បានស្នើឲ្យភាគីទាំងពីរ បង្កើនការឃោសនាអំពីទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ; រវាងខេត្ត Guangdong និងក្រសួង  និងមូលដ្ឋាននានារបស់វៀតណាម; គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ព័ត៌មាន ឃោសនា ជំរុញពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងផ្សព្វផ្សាយទេសចរណ៍របស់មូលដ្ឋាន ស្ថាប័ន អង្គការ និងធុរកិច្ចវៀតណាម នៅខេត្ត Guangdong; ជំរុញកិច្ចសហប្រតិបត្តិការ ណែនាំ និងផ្សព្វផ្សាយតម្លៃវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈដ៏លេចធ្លោរបស់វៀតណាមដល់ប្រជាជនខេត្ត Guangdong; ជំរុញសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងដៃគូប្រព័ន្ធផ្សព្វផ្សាយ ទីភ្នាក់ងារសារព័ត៌មាននៃខេត្ត Guangdong និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម រួមចំណែកក្នុងការពង្រឹងមូលដ្ឋានសង្គមឲ្យកាន់តែរឹងមាំថែមទៀត។

លោក Huang Kunming លេខាគណៈកម្មាធិការបក្សខេត្ត Guangdong បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ចិន និងលទ្ធផលជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងវៀតណាម និងខេត្ត Guangdong។ លោកបានមានប្រសាសន៍ថា ខេត្ត Guangdong គាំទ្រ និងលើកទឹកចិត្តសហគ្រាសធំៗក្នុងខេត្ត Guangdong បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម ព្រមទាំងមានគោលបំណងចង់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅខេត្ត Guangdong។

* គួរបញ្ជាក់ថា លោក Nguyen Trong Nghia បានទៅបំពេញទស្សនកិច្ចការងារនៅសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានNanfang ដែលជាទីភ្នាក់ងារសារព័ត៌មានពហុព័ត៌មានដ៏ធំបំផុតនៅខេត្ត Guangdong។

* នាថ្ងៃទី ១៥ មិថុនា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី Pham Hong Thai និងទស្សនាវិមានរំលឹកវិញ្ញាណក្ខន្ធទីស្នាក់ការសមាគមវៀតណាមបដិវត្តន៍យុវជន៕

បកប្រែដោយ Huyen Trang