លោកស្រី Vo Thi Anh Xuan បានកោតសរសើរសមិទ្ធផលដែលសមាជិកក្រុមកុមារជំទង់ឈានមុខហូជីមិញ និងកុមារសម្រេចបាន ហើយសង្ឃឹមថា សមាជិកក្រុមកុមារជំទង់ឈានមុខហូជីមិញ និងកុមារនឹងបន្តពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ សិក្សាដោយឥតឈប់ឈរ ដើម្បីបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan ជួបជាមួយកុមារគំរូនៃទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

លោកស្រីសង្ឃឹមថា សមាជិកក្រុមកុមារជំទង់ឈានមុខហូជីមិញ និងកុមារទាំងឡាយនឹងបន្តពង្រីកប្រពៃណីល្អរបស់កុមារ និងកុមារជំទង់វៀតណាម ហើយបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។ ទីមួយគឺសិក្សាឲ្យបានល្អ សិក្សាយ៉ាងសកម្ម និងច្នៃប្រឌិត។ ទី២ គឺត្រូវហាត់ពត់លត់ដំឲ្យបានល្អ នូវក្រមសីលធម៌ និងជំនាញថ្មីៗ រួមទាំងជំនាញរឹង និងជំនាញទន់ ដើម្បីបំពេញតម្រូវការនៃស្ថានភាពថ្មី។ ទី៣ សង្ឃឹមថា កុមារមានបំណងអភិវឌ្ឍ និងរួមចំណែកដល់ប្រទេសជាតិ។

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋក៏បានស្នើឲ្យក្រសួង ស្ថាប័ននានា និងទីក្រុងហូជីមិញ ពិនិត្យឡើងវិញនូវតម្រូវការរបស់កុមារក្នុងបរិបទថ្មី ដើម្បីផ្ដល់យោបល់អំពីគោលការណ៍ និងគោលនយោបាយថ្មីដែលសមស្របនឹងស្ថានភាព​ តាមរយៈនោះ ជម្រុញការការពារ ការថែទាំ និងការអប់រំឲ្យកុមារ៕

បកប្រែដោយ Thuy Anh