លោក Trinh Xuan An សមាជិកសភាខេត្ត Dong Nai បានឲ្យដឹងថា៖ “ការត្រៀមរៀបចំសម្រាប់ការសួរដេញដោល និងឆ្លើយសំណួរដេញដោលក្នុងអង្គប្រជុំនេះ គឺមានភាពហ្មត់ចត់ណាស់។ លើផ្នែកនៃរដ្ឋសភារៀបចំមុនសម័យប្រជុំ លើផ្នែកនៃស្ថាប័ននិងវិស័យដែលត្រូវបានជ្រើសរើសដើម្បីឆ្លើយសំណួរក៏មានរបាយការណ៍ជាក់ស្តែងផងដែរ ដោយផ្តល់ព័ត៌មានពេញ​លេញសម្រាប់ប្រតិភូលើមូលដ្ឋាននោះ ដើម្បីធ្វើជាអនុសាសន៍ និងវាយតម្លៃ”។

leftcenterrightdel
ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល-ឆ្លើយសំណួរដេញដោល (រូបថត៖ VOV)

លោកស្រី Tran Thi Thu Dong សមាជិកសភាខេត្ត Bac Lieu បានអះអាងថា៖ “រដ្ឋមន្ត្រីបានក្តាប់ជាប់នូវបញ្ហាទាំងនេះ  ហើយឆ្លើយដោយស្មោះត្រង់ ដោយហេតុនេះបានផ្តល់ព័ត៌មានបន្ថែម។ ជាឧទាហរណ៍ វិស័យសវនកម្មគឺជាជំនាញពិសេសមួយ មិនមែនគ្រប់គ្នាអាចយល់បាននោះទេ។ អគ្គសវនកររដ្ឋបានផ្តល់ព័ត៌មានដើម្បីជួយគណៈប្រតិភូយល់បន្ថែមអំពីទំនួលខុសត្រូវរបស់សវនករ ហើយសម្រាប់ការងារជាក់ស្តែង តើទំនួលខុសត្រូវរបស់សវនករយ៉ាងដូចម្តេច”។

ចែករំលែកមតិដូចគ្នា សមាជិករដ្ឋសភាជាច្រើនបានបញ្ចេញមតិប្រចាំថ្ងៃពិត ហើយក៏ជាបំណងប្រាថ្នារបស់អ្នកបោះឆ្នោតផងដែរ។ ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលក្នុងកិច្ចប្រជុំលើកទី៧ ទទួលបានជោគជ័យ បំភ្លឺច្បាស់នូវទំនួលខុសត្រូវ និងដំណោះស្រាយ។

បើតាមប្រធានរដ្ឋសភា លោក Tran Thanh Man ក្នុងសម័យសួរដេញដោល សមាជិករដ្ឋសភាចំនួន ១៩៣ រូបបានថ្លែងមតិ   ដែលក្នុងនោះ សមាជិករដ្ឋសភាចំនួន ១៦២ ត្រូវបានសួរដេញដោល និងចំនួន ៣១ នាក់​ បានពិភាក្សា និងចំនួន ១៦០ នាក់ បានចុះឈ្មោះ ប៉ុន្តែមិនទាន់បានថ្លែងដោយសារអស់ពេលវេលា។  ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា សម័យសួរដេញដោលបានជោគជ័យដោយស្មារតីទទួលខុសត្រូវច្បាស់លាស់ ដំណោះស្រាយច្បាស់លាស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងទិសដៅ ការគ្រប់គ្រងនិងក្នុងការបញ្ញាណែនាំផងដែរ៕

តាម​​​​ vovworld.vn