ថ្លែងមតិនៅក្នុងវេទិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា បក្ស និងរដ្ឋ យកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះផលិតភាពការងារ និងផ្តោតលើដំណោះស្រាយដើម្បីបង្កើនផលិតភាពការងារ។ លោកស្នើឲ្យសហព័ន្ធការងារវៀតណាម សមាជិកសហជីព ពលករទាំងអស់ សហជីពគ្រប់លំដាប់ថ្នាក់ សហគមន៍ធុរកិច្ច ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ពួតដៃគ្នាដើម្បីបង្កើនផលិតភាពការងារ។ 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅក្នុងវេទិកា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើការជំរុញការកែលម្អក្របខ័ណ្ឌគតិយុត្តិ ការបង្កើតបរិយាកាសវិនិយោគអាជីវកម្មប្រកបដោយអំណោយផល និងការលើកកម្ពស់យ៉ាងខ្លាំងនូវស្មារតីនៃសហគ្រិនភាព និងនវានុវត្តន៍ ។ លោកនាយករដ្ឋមន្ត្រីក៏ស្នើឲ្យជំរុញការកៀរគរ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ; ជំរុញការអនុវត្តរបកគំហើញយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។  លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់លើភាពចាំបាច់នៃការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចបញ្ញា ផ្នែកនិងវិស័យដែលទើបលេចចេញ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; សមាហរណកម្មអន្តរជាតិ ការប្រើប្រាស់ឱ្យបានល្អនូវឱកាសទាំងអស់ ពង្រីកសក្តានុពលដ៏ពិសេស ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង ដើម្បីលើកកំពស់ប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម;  ការពង្រីកគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រង ផលិតកម្មអាជីវកម្ម កែលម្អបច្ចេកទេស និងជំរុញយ៉ាងខ្លាំងនូវគំនិតផ្តួចផ្តើមដើម្បីបង្កើនផលិតភាពការងារ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអនុវត្តរបកគំហើញក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; របកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសនៅក្នុងផ្នែក និងវិស័យដែលទើបលេចចេញ; របកគំហើញផ្នែកបរិយាកាសការងារ ធានាលក្ខណៈបៃតង ស្អាត ធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។

លោកនាយករដ្ឋមន្ត្រីស្នើឱ្យយកចិត្តទុកដាក់ចំពោះជីវភាពខាងសម្ភារៈ និងស្មារតីរបស់ពលករ; ផ្តោតលើការបណ្តុះបណ្តាល និងការបណ្តុះបណ្តាលឡើងវិញ; បង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងស្អាតបាត; មានរបបប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់សម្រាប់បុគ្គលិកដែលមានគំនិតផ្តួចផ្តើមជាច្រើន មានផលិតភាពការងារខ្ពស់ និងគុណភាពល្អ៕

បកប្រែដោយ Thanh Cong