នេះជាសៀវភៅដំបូងគេដែលបានបោះពុម្ពផ្សាយជាពិសេសអំពីលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាក្នុងពិភពលោក ក្រៅប្រទេសវៀតណាម។

leftcenterrightdel
អ្នកនិពន្ធ Cho Chul-hyeon បានណែនាំសៀវភៅដល់អ្នកសារព័ត៌មានវៀតណាម (រូបថត៖ vnanet.vn)

សៀវភៅនេះរៀបរាប់ដំណាក់កាលសំខាន់ៗនៃអាជីពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជាមួយនឹងព័ត៌មានលម្អិតអំពីយុវវ័យ និងការសិក្សានៅសកលវិទ្យាល័យរបស់លោក Nguyen Phu Trong ដែលរហូតមកដល់បច្ចុប្បន្ន មានមនុស្សតិចណាស់បានដឹង។ ទន្ទឹមនឹងនោះ មាន​អត្ថបទជាច្រើនដែលលោក Nguyen Phu Trong បានសរសេរនៅពេលដែល​លោក​​បំពេញការងារជាអ្នកយកព័ត៌មាននៅទស្សនាវដ្ដីកុម្មុយនិស្ត ក៏ត្រូវបានបង្ហាញយ៉ាងលម្អិតផងដែរ។

យោងតាមអ្នកនិពន្ធ Cho Chul-hyeon លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មានភាពទាក់ទាញជាពិសេសចំពោះអ្នកនិពន្ធផ្ទាល់ ព្រោះលោក Nguyen Phu Trong ជាមេ​ដឹកនាំដែលចាប់អាជីពពីផ្នែកអក្សរសាស្ត្រ ដែលជាចំណុចកម្រមានក្នុងចំណោមមេដឹកនាំពិភពលោក។

អ្នកនិពន្ធរូបនេះចែករំលែកនូវបំណងចង់ណែនាំសៀវភៅនេះដើម្បីឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់កាន់តែច្បាស់អំពីមេដឹកនាំមួយរូបនេះរបស់វៀតណាម ជាពិសេសជីវិតយុវវ័យរបស់លោក។

ក្នុងរយៈពេលជិតមួយខែចាប់តាំងពីការបង្ហាញមក មានសៀវភៅប្រហែល ៦០០០ ក្បាល ត្រូវបានលក់។

បកប្រែដោយ Duy Hoan