ដោយជម្រាបជូនស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា WB គូតែបង្កើនទុនសម្រាប់វៀតណាម ដោយផ្តោតសំខាន់លើគម្រោងសំខាន់ៗរបស់ប្រទេសជាតិដូចជា គម្រោងផ្លាស់ប្ដូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍន៍ដឹកជញ្ជូនជាយុទ្ធសាស្ត្រ ផ្លូវរថភ្លើងក្នុងទីក្រុង ថាមពលកកើតឡើងវិញ ការបញ្ជូនអគ្គិសនី កសិកម្មឆ្លាតវៃ ការបំភាយកាបូនទាប ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី Carolyn Turk នាយិកាធនាគារពិភពលោក (WB) ប្រចាំនៅ​វៀតណាម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនពរលោកស្រី Carolyn Turk ទទួលបានជោគជ័យក្នុងមុខតំណែងថ្មី និងបន្តរួមចំណែក និងគាំទ្រកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ WB-វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ស្វាគមន៍ប្រធាន WB មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងពេលឆាប់ៗនេះ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូរវាង WB និងវៀតណាមឱ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែង និងមានប្រសិទ្ធភាព។

លោកស្រី Carolyn Turk បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួង ស្ថាប័ននិងតំបន់នានារបស់​វៀត​ណាមសម្រាប់ WB និងលោកស្រីផ្ទាល់ក្នុងអំឡុងពេលបំពេញការងារនៅវៀតណាម។ លោកស្រី Carolyn Turk បានអះអាងថា ដោយមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក WB នឹងបន្តរួមដំណើរ និងត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការពង្រឹងគោលនយោបាយ បច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep