ព្រឹត្តិការណ៍នេះមានការចូលរួមពីលោកស្រីបណ្ឌិត Suzanne Maloney អនុប្រធានវិទ្យាស្ថាន Brookings តំណាងនៃរដ្ឋាភិបាល រដ្ឋសភា អង្គទូត វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងប្រតិភូប្រមាណ ៥០០ នាក់ ដែលជាអ្នកជំនាញ និងអ្នកប្រាជ្ញ សហគមន៍ធុរកិច្ច និងទីភ្នាក់ងារសារព័ត៌មានមួយចំនួនទៀតនៅអាមេរិក។

 

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម  (រូបថត៖ vnanet.vn)

ក្នុងសុន្ទរកថាដែលបានថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ស្របពេលបរិបទអន្តរជាតិប្រឈមនឹងបញ្ហាប្រឈមជាច្រើនដូចបច្ចុប្បន្ន វៀតណាមអនុវត្តដោយឥតងាករេនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាពិសេស លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមបន្តប្រកាន់ខ្ជាប់នូវការទូតដើមឫស្សីវៀតណាម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងរក្សាបរិយាកាសកិច្ចការបរទេសអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈការដែលវៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អំពីទំនាក់ទំនងជាមួយអាមេរិក លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុតរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពីភាក្សា

នាពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ឲ្យកាន់តែស៊ីជម្រៅថែមទៀត លោករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ជំរុញទំនុកចិត្តផ្នែកនយោបាយ ជាពិសេសគោរពរបបនយោបាយរបស់គ្នាទៅវិញទៅមក បន្តចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគជាស្នូល។ ភាគីទាំអពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងប្រព័ន្ធអេកូឡូស៊ី semiconductor ផងដែរ៕

បកប្រែដោយ Huyen Trang