លោកប្រធានរដ្ឋសភាជឿជាក់ថា ដំណើរទស្សនៈកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូនឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជម្រុញឲ្យទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Vuong Dinh Hue និងលោកស្រី Kirsten Gillibrand (រូបថត៖ vnanet.vn)

លោកស្រី Kirsten Gillibrand សម្តែងនូវសេចក្តីរីករាយដោយឃើញថា ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបង្ហាញថាវៀតណាមគឺជាដៃគូឈានមុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រីសមាជិកាព្រឹទ្ធសភា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក អដ្ឋិធាតុយុទ្ធជនពលីវៀតណាម និងជួយឧបត្ថម្ភជនពិការ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំង បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន តាមរយៈកិច្ចសហប្រតិបត្តិការអប់រំ...

លោកប្រធានរដ្ឋសភាបានលើកឡើងយ៉ាងច្បាស់ថា វៀតណាមបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងវាយតំលៃខ្ពស់ចំពោះគោលនយោបាយឥតងាករេរបស់សហរដ្ឋអាមេរិកដែលគាំទ្រប្រទេសវៀតណាមមួយខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយសហរដ្ឋអាមេរិក ក្នុងការជម្រុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កាន់តែស៊ីជម្រៅ និងស្ថិរភាព ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

លោកប្រធានរដ្ឋសភាសង្ឃឹមថា សមាជិកសភាអាមេរិកនឹងបន្តរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសភាទាំងពីរនាពេលខាងមុខ សមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យសភាអាមេរិកបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម បង្កើនថវិកាដើម្បីជំនះតំបន់ដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន បោសសម្អាតគ្រាប់បែក និងគ្រាប់មីន ជួយគាំទ្រជនពិការ និងស្វែងរក កំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលីវៀតណាម។ល៕

បកប្រែដោយ Thuy Anh