លោកស្រី Truong Thi Mai បានអបអរសាទរចំពោះសមិទ្ធផលដែលបក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងសម្រេចបានបន្ទាប់ពីមហាសន្និបាតលើកទី ៨ របស់បក្សពលករកូរ៉េខាងជើងរហូតមកដល់បច្ចុប្បន្ន។ លោកស្រីជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង បក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងនឹងសម្រេចបានសមិទ្ធផលច្រើនថែមទៀតក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

leftcenterrightdel
លោកស្រី Truong Thi Mai ទទួលជួបលោក Kim Song Nam

លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ហើយចងចាំជានិច្ចកាលនូវជំនួយដែលកូរ៉េខាងជើងផ្ដល់ដល់វៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងកសាងប្រទេស។ លោកស្រី Truong Thi Mai បានពិភាក្សាអំពីទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះ បន្តលើកកំពស់តួនាទីផ្ដល់យោបល់របស់គណៈទាក់ទងបរទេស/គណៈកម្មការអន្តរជាតិរបស់បក្សទាំងពីរ ក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

លោក Kim Song Nam បានសម្តែងនូវសេចក្តីរីករាយដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយឃើញសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក Nguyen Phu Trong អគ្គលេខាបក្ស។ លោក Kim Song Nam បានអះអាងថា បក្ស និងរដ្ឋាភិបាលកូរ៉េខាងជើង មានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ដែលបានកសាងដោយលោកប្រធានហូជីមិញ លោកប្រធាន Kim Il Sung និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កូរ៉េខាងជើង ត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមក្នុងការអនុវត្តយ៉ាងហ្មត់ចត់នូវទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh