leftcenterrightdel
លោក Jussi Halla-aho មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ quochoi.vn)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅខាងក្រៅតំបន់អឺរ៉ុបរបស់លោក Jussi Halla-aho ប្រធានរដ្ឋសភា ចាប់តាំងពីឡើងកាន់តំណែង ហើយលោកត្រឹមតែបំពេញទស្សនកិច្ចនៅវៀតណាមប៉ុណ្ណោះ មិនរួមបញ្ចូលដំណើរទស្សនសកិច្ចនៅប្រទេសដទៃ នោះទេ។ ប្រការនេះបង្ហាញពីឋានៈពិសេសរបស់វៀតណាមក្នុងគោលនយោបាយ កិច្ចការបរទេសរបស់ហ្វាំងឡង់ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហ្វាំងឡង់ និងវៀតណាម (១៩៧៣-២០២៣) ផងដែរ៕

តាម vovworld.vn