ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋាន Noi Bai រួមមានលោក Le Anh Tuan អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងលោក Keijo Norvanto ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម ។

បន្ទាប់ពីមកដល់ទីក្រុងហាណូយ គណប្រតិភូបានទៅទស្សនាតំបន់ទីក្រុងបុរាណ - បឹង Hoan Kiem។

leftcenterrightdel
លោក Le Anh Tuan អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ទទួលស្វាគមន៍លោក Jussi Halla-aho ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋហ្វាំងឡង់ នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ vnanet.vn)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋសភា  Jussi Halla-aho នៅខាងក្រៅតំបន់អឺរ៉ុប ចាប់តាំងពីពេលលោកកាន់តំណែង។ ប្រការនេះបង្ហាញពីតួនាទីពិសេសរបស់វៀតណាមក្នុងគោលនយោបាយការបរទេសរបស់ហ្វាំងឡង់ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរផងដែរ​។

ដំណើរទស្សនកិច្ចនេះក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហ្វាំងឡង់ និងវៀតណាម (១៩៧៣-២០២៣)៕

បកប្រែដោយ Pham Diep