យោងតាមព័ត៌មានក្នុងសន្និសីទសារព័ត៌មាន លោក Tran Van Son បានឲ្យដឹងថា៖ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងខែកុម្ភៈ និងពីរខែដើមឆ្នាំបន្តនិន្នាការងើបឡើងវិញជាវិជ្ជមាន ដោយវិស័យភាគច្រើនសម្រេចបានលទ្ធផលល្អប្រសើរបើធៀបនឹងរយៈពេលដូចគ្នា កំឡុងឆ្នាំ ២០២៣ ដែល​បង្កើតកម្លាំងចលករថ្មី និងសន្ទុះអភិវឌ្ឍន៍ នាពេលខាងមុខ។ ចំណុចលេចធ្លោគឺ៖ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយកំណើនត្រូវបានលើកកម្ពស់។ កសិកម្មមានការអភិវឌ្ឍស្ថិរភាព ផលិតកម្មឧស្សាហកម្មកើនឡើង ៥.៧% ការលក់រាយសរុបទំនិញ និងប្រាក់ចំណូលសេវាកម្មប្រើប្រាស់កើនឡើង ៨.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

leftcenterrightdel
លោក Tran Van Son ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន

ចំណូលថវិការដ្ឋក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន ២៣៣.៤ ពាន់ពាន់លានដុង ស្មើនឹង ២៣.៥% នៃការប៉ាន់ស្មានប្រចាំឆ្នាំ កើនឡើង ១០.៤% ។ ការនាំចេញអង្ករក្នុងរយៈពេលពីរខែសម្រេចបានចំនួន ៩១២ ០០០ តោន ដោយមានទំហំទឹកប្រាក់ចំនួន ៦៣៩ លានដុល្លារអាមេរិក។ ក្នុងរយៈពេលពីរខែកន្លងទៅ មានអង្គភាពអាជីវកម្មដែលទើបបង្កើតថ្មីជាង ២២១០០ កើនឡើង ១២.៤% និងអង្គភាពអាជីវកម្មចំនួន ១៩០០០ បានប្រតិបត្តិការឡើងវិញ កើនឡើង ៤.៤% ដែលនាំឱ្យចំនួនអង្គភាពអាជីវកម្មសរុបចូលក្នុងទីផ្សារមានច្រើនជាង ៤១០០០  កើនឡើង ៨.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ទាក់ទិននឹងវឌ្ឍនភាពនៃការបង្កើតឯកសារដើម្បីអនុវត្តកំណែទម្រង់គោលនយោបាយប្រាក់បៀវត្ស តំណាងក្រសួងមហាផ្ទៃបានឲ្យដឹងថា បច្ចុប្បន្ននេះ ភារកិច្ចបង្កើតរបាយការណ៍ជូនការិយាល័យនយោបាយលើខ្លឹមសារជាក់លាក់ទាក់ទងនឹងរបបប្រាក់បៀវត្សរ៍ថ្មីត្រូវបានបញ្ចប់ និងត្រៀម​ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច មុននឹងដាក់ជូនការិយាល័យនយោបាយ ដើម្បីអនុម័ត។ បន្ទាប់ពីការិយាល័យនយោបាយផ្តល់យោបល់រួច វានឹងក្លាយជាមូលដ្ឋានសម្រាប់ស្ថាប័នរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលក្នុងការចេញឯកសារ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

ទាក់ទិននឹងដំណោះស្រាយឈានទៅរកការទាក់ទាញគម្រោងធំៗ និងអ្នកវិនិយោគធំៗមកកាន់ប្រទេសវៀតណាម  លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ  បានឲ្យដឹងថា វៀតណាមត្រូវបន្តកែលម្អ និងពន្លឿនវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងជាពិសេសការអនុវត្តន៍ភ្លាមៗនូវឯកសារណែនាំនៅក្នុងវិស័យដីធ្លីក្នុងថ្ងៃដំបូងនៃច្បាប់ភូមិបាលឆ្នាំ ២០២៤ ដែលចូលជាធរមាន។ ក្រៅពីនោះ វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់លើដំណោះស្រាយឈានមុខគេក្នុងវិស័យធនធានមនុស្ស កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ជាពិសេសកំណែទម្រង់បែបបទរដ្ឋបាល៕

បកប្រែដោយ Duy Hoan