ថ្លែងក្នុងកិច្ចប្រជុំ លោក Pham Minh Chinh បានអះអាងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ វិស័យភាគច្រើនសម្រេចបានលទ្ធផលល្អប្រសើរជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែល​បានបង្កើតកម្លាំងចលករថ្មី  ស្មារតី និងការបំផុសគំនិតថ្មី សម្រាប់ប្រព័ន្ធនយោបាយទាំងមូល ធុរកិច្ច និងប្រជាជន ដើម្បីជំរុញការសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៤ និងនាពេលខាងមុខ។

leftcenterrightdel
លោក ​​​​​Pham Minh Chinh ថ្លែង​ក្នុង​កិច្ចប្រជុំ​

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តជំរុញកំណើនប្រពៃណីឡើងវិញ និងជំរុញកំណើនអំពីការវិនិយោគ ការនាំចេញ និងការប្រើប្រាស់។ ជាពិសេស បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការទាក់ទាញ និងបញ្ចេញទុនវិនិយោគសង្គម ដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវឧបសគ្គនានា ពន្លឿនការអនុវត្តគម្រោងវិនិយោគ  បង្កើនការទាក់ទាញគម្រោង FDI ពង្រឹងទីផ្សារប្រពៃណី ពង្រីកទីផ្សារថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំរុញឱ្យប្រទេសចិនលុបចោលការហាមឃាត់ការនាំចូលសត្វបក្សីពីប្រទេសវៀតណាមឱ្យបានឆាប់ ជំរុញការផ្សព្វផ្សាយ ការបញ្ចុះតម្លៃ ការអនុវត្តយុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” និងមានដំណោះស្រាយរឹងមាំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ទន្ទឹមនឹងនោះ ផ្តោតលើការអភិវឌ្ឍយ៉ាងខ្លាំងនូវផ្នែក និងវិស័យសំខាន់ៗ។ ជាពិសេស ជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម ផ្តោតលើការលុបបំបាត់ការលំបាក និងការលើកកម្ពស់ឧស្សាហកម្មផលិត កែច្នៃ និងឧស្សាហកម្មគាំទ្រ ពន្លឿនវឌ្ឍនភាពនៃគម្រោងទ្រង់ទ្រាយធំ មានបច្ចេកវិទ្យាខ្ពស់ និងមានភាពរីករាលដាលយ៉ាងខ្លាំង ជំនះ “កាតលឿង” (IUU) ជាបន្ទាន់... លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យជម្រុញការបញ្ចេញទុនវិនិយោគសាធារណៈ កម្មវិធីគោលដៅជាតិចំនួន ៣ និងពន្លឿនការអនុម័តផែនការមេផងដែរ។

បកប្រែដោយ Thanh Cong