ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Bui Thanh Son បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ សេដ្ឋកិច្ចវៀតណាមកើនឡើងជាង ៥% ដោយមានអត្រានៃភាពក្រីក្រថយចុះមកត្រឹម ៣% ព្រមទាំងបន្តចំណាយប្រមាណ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ការការពារសុខុមាលភាពសង្គម។ នៅឆ្នាំ២០២៣ វៀតណាមក៏នាំចេញអង្ករបានជាង ៨ លានតោន តាមរយៈនោះរួមចំណែកធានាសន្តិសុខស្បៀង និងសិទ្ធិទទួលស្បៀងអាហារសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ជាច្រើនជុំវិញពិភព​លោក។

leftcenterrightdel
លោក Bui Thanh Son ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ប្រចាំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីអំពីអាទិភាពរបស់វៀតណាមនៅពេលចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងនោះ ការការពារក្រុមងាយរងគ្រោះ សមភាពយេនឌ័រ ការធ្វើបរិវត្តកម្មឌីជីថល និងសិទ្ធិមនុស្ស។ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥៦ នៅខែមិថុនាខាងមុខ វៀតណាមនឹងលើកឡើងដំណោះស្រាយប្រចាំឆ្នាំស្តីពីការធានាសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមបានដាក់របាយការណ៍ជាតិតាមយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី IV ក្នុងនោះអនុវត្តន៍ជិត ៩០% នៃអនុសាសន៍ដែលទទួលបានក្នុងឆ្នាំ ២០១៩។ លោក Bui Thanh Son បានអំពាវនាវឲ្យប្រទេសនានាគាំទ្រវៀតណាម ក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៦-២០២៨៕

បកប្រែដោយ Thuy Anh