ក្នុងតួនាទីនេះ វៀតណាមធ្វើជាប្រធានក្នុងការតាក់តែងសេចក្តីព្រាង ហើយរួមជាមួយសមាជិក G-២១ អនុម័តលើសេចក្តីថ្លែងការណ៍រួមចំនួន ៣ ដើម្បីបង្ហាញពីទស្សនៈ និងគោលជំហររបស់ក្រុមលើបញ្ហាសំខាន់ៗ។

ក្នុងកិច្ចប្រជុំនាថ្ងៃទី ៣០ ខែមករា តំណាងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានតាងនាម G-២១ អំពាវនាវឲ្យ CD គោរពតាមនិងលើកតម្កើងគោលការណ៍ជាមូលដ្ឋានបំផុតនៃពហុភាគីនិយម ធានាតម្លាភាព បរិយាប័ន្ន និងបរានុម័តក្នុងការពិចារណា និងដោះស្រាយបញ្ហាពោលខាងលើ។ វៀតណាមក៏បានធ្វើជាប្រធាននៃការតាក់តែងសេចក្តីថ្លែងការណ៍រួម G-២១ ស្តីពីការរំសាយអាវុធ ដែលនឹងប្រកាសនៅក្នុងសម័យប្រជុំកម្រិតខ្ពស់ CD ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

leftcenterrightdel
លោក Anupam Ray ប្រធានប្តូរវែនរបស់ CD និងលោក Cung Duc Han ភារធារីនៃបេសកកម្មវៀតណាមនៅទីក្រុងហ្សឺណែវ- (រូបថត៖ vnanet.vn)

ការដែលវៀតណាមកាន់តួនាទីជាអ្នកសម្របសម្រួល G-២១ ត្រូវបានបណ្តាប្រទេសជាសមាជិកទទួលស្គាល់ និងវាយតម្លៃយ៉ាងសកម្ម។  បណ្តាប្រទេសនានាជឿថា ក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ននៅ CD ប៉ុន្តែវៀតណាមបានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងលក្ខណៈ “វិជ្ជមាន” “មានទំនួលខុសត្រូវ” “ជំនាញ” និង “ប្រកបដោយប្រសិទ្ធភាព”។ បណ្តាប្រទេស G-២១ ជឿជាក់ថា សមត្ថភាពដឹកនាំដ៏មាន “ភាពបត់បែន” “ជំនាញ” និងកិត្យានុភាពរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព និងការឯកភាពគ្នាក្នុងក្រុម ជួយចលនាមិនចូលបក្សសម្ព័ន្ធបង្ហាញពីតួនាទី និងសំឡេងរបស់ខ្លួននៅវេទិកាពហុភាគីជួរមុខពិភពលោកស្តីពីការរំសាយអាវុធ៕

បកប្រែដោយ Huyen Trang