នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. ចាប់តាំងពីលោកចូលកាន់តំណែងមក ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋហ្វីលីពីនមកកាន់ប្រទេសវៀតណាមបន្ទាប់ពីជិតមួយទសវត្សរ៍ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ កាលពីឆ្នាំ ១៩៧៦ ទំនាក់ទំនងសហប្រតិបត្តិការល្អ និងជាក់ស្តែងរវាងវៀតណាម និងហ្វីលីពីន ត្រូវបានពូនជ្រំ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព សមភាព គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ការយល់ដឹងអំពីរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ដែលកំពុងបង្កើតជារូបរាង ផលប៉ះពាល់ខ្លាំងពីសេដ្ឋកិច្ចពិភពលោកសុទ្ធតែរងឥទ្ធិពលពីសកលភាវូបនីយកម្ម និងពឹងផ្អែកគ្នាទៅវិញទៅមក ហើយទន្ទឹមនឹងនោះមានបំណងកសាងសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ វៀតណាម និងហ្វីលីពីនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលធ្វើឱ្យវៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីនក្នុងអាស៊ាន ក៏ដូចជាការនាំយកទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី លើកកំពស់គុណសម្បត្តិបម្រើការអភិវឌ្ឍន៍រួម រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន (រូបថត៖ ក្រសួងការបរទេស)

ចាប់តាំងពីពេលនោះមក ទំនាក់ទំនងវៀតណាម-ហ្វីលីពីន បានអភិវឌ្ឍដោយឥតឈប់ឈរលើវិស័យជាច្រើន។ ភាគីទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន ដំណាក់កាល ២០១៩-២០២៤ និងកំណត់ហេតុកិច្ចព្រមព្រៀងនៃកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការចម្រុះវៀតណាម-ហ្វីលីពីន (ខែសីហា ឆ្នាំ២០២៣)។ ទំនាក់ទំនងនយោបាយបន្តត្រូវបានពង្រឹង ជាពិសេសទំនាក់ទំនងកម្រិតខ្ពស់ដែលប្រព្រឹត្តទៅជាប្រចាំ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការសមុទ្រ ត្រូវបានវៀតណាម និងហ្វីលីពីនពង្រឹង និងពង្រីកដោយឥតឈប់ឈរ សមស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរក្នុងស្ថានភាពថ្មី។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមានការរីកចម្រើនជាវិជ្ជមានជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបាន ៧.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២; ៧,១ ពាន់លានដុល្លារនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ហ្វីលីពីនគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៦ របស់វៀតណាមក្នុងពិភពលោក និងទី ៦ ក្នុងអាស៊ាន ហើយជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ហ្វីលីពីនបច្ចុប្បន្នមានគម្រោងវិនិយោគជាង ៩០ នៅប្រទេសវៀតណាម ដោយមានទុនចុះបញ្ជីសរុបប្រមាណ ៦០៨ លានដុល្លារ។

បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា ការអប់រំ - បណ្តុះបណ្តាល ការងារ កសិកម្ម - នេសាទ ជលផល ... ត្រូវបានប្រទេសទាំងពីរអនុវត្តយ៉ាងសកម្ម។ វៀតណាម និងហ្វីលីពីន តែងតែសម្របសម្រួលជំហរយ៉ាងជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

អាចបញ្ជាក់បានថា ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមកនេះ ទោះបីជាស្ថានភាពពិភពលោក និងតំបន់ មានការផ្លាស់ប្តូរយ៉ាងរហ័ស និងស្មុគស្មាញ ក៏ដោយ ក៏វៀតណាម និងហ្វីលីពីន នៅតែជាមិត្ត និងជាដៃគូដ៏ល្អ។ សន្ទុះនៃការអភិវឌ្ឍន៍យ៉ាងងាយស្រួងនៃទំនាក់ទំនងមិត្តភាព សុច្ឆន្ទៈ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងរយៈពេលជិតកន្លះសតវត្ស គឺជាមូលដ្ឋានដ៏រឹងមាំមួយក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងហ្វីលីពីនលើកម្រិតទ្វេភាគី និងពហុភាគីនាពេលខាងមុខ។

ដោយមានជំនឿយ៉ាងមុតមាំនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. និងលោកជំទាវត្រូវបានគេរំពឹងថានឹងបង្កើតចំណុចលេចធ្លោថ្មីមួយក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហ្វីលីពីន រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យ បំពេញតាមផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់៕

បកប្រែដោយ Duy Hoan