leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Joko Widodo មកចូលរួមកិច្ចសន្ទនាធុរកិច្ចកម្រិតខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី

នៅក្នុងកិច្ចសន្ទនានេះ ធុរកិច្ចនៃភាគីទាំងពីរបានសម្តែងការយកចិត្ដទុកដាក់អំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ; យន្តការគោលនយោបាយនិងដំណោះស្រាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ចទាំងពីរ។ ប្រតិភូទាំងឡាយក៏បានចែករំលែកអំពីនិន្នាការអភិវឌ្ឍ និងវិនិយោគថ្មី និងទិសដៅវិនិយោគនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ដាក់ចេញសំណើដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ សំដៅឆ្ពោះទៅរកភាពជោគជ័យរួមនៃធុរកិច្ចរបស់ប្រទេសនីមួយៗ​។

លោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមមានចក្ខុវិស័យរួមគឺខិតខំក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនោះ ភាគីទាំងពីរត្រូវបង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ លោកប្រធានាធិបតី Joko Widodo ស្វាគមន៍និងសង្ឃឹមថា អង្គភាពអាជីវកម្មឈានមុខរបស់​វៀតណាមនឹងសហការ និងបណ្តាក់ទុនបន្ថែមទៀតនៅឥណ្ឌូនេស៊ី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Joko Widodo ចូលរួមកិច្ចសន្ទនាធុរកិច្ចកម្រិតខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះធុរកិច្ចឥណ្ឌូនេស៊ីដែលបានវិនិយោគនៅវៀតណាម។ លោកអះអាងថា វៀតណាមជំរុញឱ្យអាជីវកម្មវិនិយោគក្នុងវិស័យសេដ្ឋកិច្ចដែលកំពុងលេចធ្លោដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច សេដ្ឋកិច្ចរាងជារង្វង់ សេដ្ឋកិច្ចចែករំលែក... និងវិស័យដែលឥណ្ឌូនេស៊ីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា ឧស្សាហកម្មហាឡាល កសិកម្ម...; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ធុរកិច្ចឥណ្ឌូនេស៊ីនឹងសហការ និងជួយធុរកិច្ចវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅឥណ្ឌូនេស៊ី និងទូទាំងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អង្គភាពអាជីវកម្ម រួមទាំងអាជីវកម្មឥណ្ឌូនេស៊ីមកវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព យូរអង្វែង និងជោគជ័យនៅវៀត​ណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអង្គភាពអាជីវកម្មវៀតណាមសហការជាមួយឥណ្ឌូនេស៊ីដើម្បីឆាប់សម្រេចបាននូវគោលដៅដែលបានកំណត់។

* សូមបញ្ជាក់ថា នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Joko Widodo បានទទួលទានអាហារពេលព្រឹកជាមួយគ្នា និងពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

* នាថ្ងៃដដែល លោកប្រធានាធិបតី Joko Widodo បានវិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម៕

បកប្រែដោយ Pham Diep