ស្វាគមន៍លោកស្រី Luciana Santos ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាលើកដំបូងនៅវៀតណាម លោក Pham Minh Chinh ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានលទ្ធផលល្អ រួមចំណែកបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

លោក Pham Minh Chinh បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលប្រេស៊ីលនឹងយកចិត្តទុកដាក់ក្នុងការដឹកនាំ និងជំរុញដើម្បីបញ្ចប់ដំណើរការដែលប្រេស៊ីលទទួលស្គាល់ លក្ខន្តិកៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនាពេលឆាប់ៗ រួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រួលដល់ការដោះស្រាយបញ្ហាការពារពាណិជ្ជកម្មដោយដោយស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក  បំពេញសេចក្តីប្រាថ្នារបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ យកចិត្តទុកដាក់ជំរុញការឯកភាពផ្ទៃក្នុងរបស់ប្លុកស្តីពីការចាប់ផ្តើមការចរចា FTA រវាងវៀតណាម និងទីផ្សាររួមនៃអាមេរិកខាងត្បូង (MERCOSUR) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរក្នុងការចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមក បង្កើតកម្លាំងចលករពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគ នាំមកនូវលទ្ធផលជាក់ស្តែងដល់ធុរកិច្ច និងប្រជាជនវៀតណាម និងប្រទេសសមាជិក MERCOSUR ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអន្តរតំបន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី Luciana Santos រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ជម្រាបជូនលោក Pham Minh Chinh អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោកស្រី Luciana Santos បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បច្ចេកវិទ្យាដែលកំពុងលេចឡើងដូចជា នវានុវត្តន៍ ការធ្វើបិវត្តកម្មឌីជីថល បច្ចេកវិទ្យា quantum បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា បច្ចេកវិទ្យា semiconductor ...

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកស្រី Luciana Santos យកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យមានសក្តានុពល និងវិស័យថ្មីដូចជា ការអភិវឌ្ឍន៍បៃតង ការធ្វើបរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ និងការប្រែប្រួលអាកាសធាតុ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិកម្ម ការងារ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្រេស៊ីលនឹងបន្តជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាមនៅប្រេស៊ីល ភាគីទាំងពីរនឹងបន្តមានគម្រោងជាក់លាក់បន្ថែមទៀត ដើម្បីមានលទ្ធផលជាក់ស្តែង ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong