leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និង​លោក​ជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសជប៉ុនរបស់ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ក្នុងឋានៈជាប្រមុខរដ្ឋ និងជាដំណើរទស្សនកិច្ចលើកទី៤ នៅប្រទេសជប៉ុនរបស់បណ្ដាប្រធានរដ្ឋវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការបរទេសមក។

អមដំណើរលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ Phan Thi Thanh Tam រួមមាន៖ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី; លោក Le Khanh Hai ប្រធានខុទ្ទកាល័យប្រធានរដ្ឋ; លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស; លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន; លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ឯក Tran Quoc To អនុរដ្ឋមន្ត្រីក្រសួងនគរបាល  ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួនទៀត៕

បកប្រែដោយ Duy Hoan