ប្រទេសជាច្រើនបានចែករំលែកយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងរបៀបលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ លោកស្រី Le Thi Minh Thoa អគ្គទីប្រឹក្សា អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា កំណែទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិមានសារៈសំខាន់ចំពោះកំណែទម្រង់របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការកត់សម្គាល់លទ្ធផលវិជ្ជមាននាពេលថ្មីៗនេះ តំណាងវៀតណាមបានចាត់ទុកថា អង្គការសហប្រជាជាតិ និងប្រទេសផ្សេងទៀតត្រូវជំរុញវិធានការបន្ថែមទៀត ដើម្បីឲ្យមហាសន្និបាតអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងអត្ថន័យបន្ថែមទៀតចំពោះបញ្ហាប្រឈមជាសាកលច្រើនដែលកាន់តែមានភាពស្មុគស្មាញ។ អាស្រ័យហេតុនោះ តួនាទីរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងបញ្ហាសន្តិភាព និងសន្តិសុខចាំបាច់ត្រូវពង្រឹងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ពង្រឹងទំនាក់ទំនងរវាងមហាសន្និបាត និងស្ថាប័នសំខាន់ៗដទៃទៀតរបស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
បកប្រែដោយ Thuy Anh
Type the code from the image