ពិធីបើកនៅព្រឹកថ្ងៃទី ៥ ខែតុលា ម៉ោងក្នុងស្រុក សិក្ខាសាលាប្រចាំឆ្នាំដែលរៀបចំដោយគណបក្ស PT បានទាក់ទាញការចូលរួមរបស់ប្រតិភូជាង ៦០០នាក់ ។

leftcenterrightdel
លោក Nguyen Thai Hoc ថ្លែង​ក្នុង​សិក្ខាសាលា

ថ្លែងមតិក្នុងសិក្ខាសាលា អនុប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស លោក Nguyen Thai Hoc បានអះអាងថា បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម ជានិច្ចកាលគាំទ្រគណបក្សឆ្វេងនិយម និងចលនាជឿនលឿនក្នុងដំណើរការអភិវឌ្ឍន៍ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាង និងកែលម្អបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងក្នុងការដឹកនាំកិច្ចការផ្លាស់ប្តូរថ្មីប្រទេសប្រកបដោយជោគជ័យ ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសនៅអាមេរិកឡាទីន។ លោក Nguyen Thai Hoc មានបំណងចង់បន្តទទួលបានការគាំទ្រជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតពីគណបក្សឆ្វេងនិយម ចលនាជឿនលឿន និងបណ្តាប្រទេសនៅអាមេរិកឡាទីនសម្រាប់បក្សកុម្មុយនិស្តវៀតណាម និងប្រទេសវៀតណាម ក្នុងរយៈពេលបន្ទាប់។

គួរំលឹកថា គណៈប្រតិភូបានអញ្ជើញមកដាក់កម្រងផ្កានៅបរិវេណរូបសំណាកលោកប្រធានហូជីមិញ នៅសួនច្បាសេរីភាពបណ្តាជនជាតិនៅកណ្តាលទីក្រុង Mexico City។

បកប្រែដោយ Duy Hoan