ប្រទេសហូឡង់បានក្លាយជាវិនិយោគិនអឺរ៉ុបធំជាងគេនៅវៀតណាម
កប.អនឡាញ-លោក Ngo Huong Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំហូឡង់ បានមានប្រសាសន៍ថា បច្ចុប្បន្នហូឡង់បានក្លាយជាវិនិយោគិនអឺរ៉ុបធំជាងគេនៅវៀតណាម ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ១៣,៧ ពាន់ លានដុល្លារអាមេរិក។
នាយប់ថ្ងៃ២៩ កញ្ញា នៅទីក្រុង La Haye (ហូឡង់) ស្ថានទូតវៀតណាមប្រចាំនៅហូឡង់ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៩)។
|
|
ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅពិធី លោក Ngo Huong Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ បានរំលឹកឡើងវិញនូវដំណើរដ៏រុងរឿងរបស់ប្រជាជនវៀតណាមក្នុងអំឡុងពេល ៧៨ ឆ្នាំនៃការកសាង និងការពារមាតុភូមិ ព្រមទាំងលោកបានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងវិស័យកិច្ចការបរទេស នយោបាយ និងសេដ្ឋកិច្ចតាមមាគ៌ាសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍប្រទេសជាតិ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា បច្ចុប្បន្នហូឡង់បានក្លាយជាវិនិយោគិនអឺរ៉ុបធំជាងគេនៅវៀតណាម ជាមួយនឹង ទុនវិនិយោគសរុបប្រមាណ ១៣,៧ ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបបានកើនឡើងដល់ជាង ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានចាប់ផ្តើមវិនិយោគនៅហូឡង់។ កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមពិធីបើកសម្ពោធកន្លែងតាំងបង្ហាញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast នៅទីក្រុង Rotterdam ប្រទេសហូឡង់ផងដែរ៕
បកប្រែដោយ Thanh Cong