វៀតណាមបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងរក្សាសន្ទុះកំណើន
ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោកស្រី Kristalina Georgieva នាយិកាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នារសៀលថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី ៤៣។