leftcenterrightdel
កិច្ចប្រជុំតាមកាលកំណត់របស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយមានការចូលរួមពីតំណាងនៃប្រទេសសមាជិកចំនួន ៣៥ ជាសមាជិកនៃក្រុមប្រឹក្សា រួមជាមួយប្រទេសសមាជិក IAEA មួយចំនួន និងអង្គការអន្តរជាតិក្នុងនាមជាអ្នកសង្កេតការណ៍។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen Trung Kien អភិបាល តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ IAEA។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Trung Kien បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការគាំទ្រការប្រឆាំងការរីកសាយភាយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង  ព្រមទាំងអះអាងថា វៀតណាមតែងតែគាំទ្រតួនាទីរបស់ IAEA ជានិច្ច; ធ្វើការវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិបត្តិការបច្ចេកទេស ជាពិសេសកម្មវិធីដែលកំពុងដំណើរការរវាងវៀតណាម និង IAEA ដូចជាកម្មវិធី ZODIAC គម្រោងកិច្ចសហប្រតិបត្តិការត្រីភាគីវៀតណាម - ឡាវ / កម្ពុជា - IAEA; ស្នើ IAEA បន្តពង្រឹងការគាំទ្រ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយវៀតណាមក្នុងវិស័យនេះ៕

តាម vovworld.vn