លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្មវិធី SFS ក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ទាំង ១៧ របស់អង្គការសហប្រជាជាតិ ដើម្បីគ្មាននរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ ជាពិសេសក្នុងការធានាសន្តិសុខស្បៀងអាហារ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សន្និសីទបានធ្វើឡើងក្នុងពេលសមស្រប ដោយបំពេញតាមតម្រូវការបន្ទាន់របស់បណ្ដាប្រទេស នៅពេលដែលពិភពលោកកំពុងខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញ និងដោះស្រាយនូវផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសចូលរួមសន្និសីទលើកទី៤ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពី​សហគមន៍អន្តរជាតិ ជាពិសេសលើផ្នែកទុន បច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងលើវិស័យកសិកម្មរបស់វៀតណាម។ រដ្ឋាភិបាលវៀតណាមបានអនុមត្តិ “ផែនការសកម្មភាពជាតិស្ដីពីបរិវត្តកម្មប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានទំនួលខុសត្រូវនិងនិរន្តរភាពនៅវៀតណាមដល់ឆ្នាំ ២០៣០”; ត្រៀមខ្លួនសហការជាមួយបណ្ដាប្រទេសពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ កសាងគោលនយោបាយ និងពង្រីកគំរូនៃការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ឆ្ពោះទៅរកបៃតង មិនប៉ះពាល់ដល់បរិស្ថាន ការបំភាយឧស្ម័នទាប និងស្ថិរភាពប្រកបដោយនិរន្តរភាព។

ធានាសន្តិសុខស្បៀងអាហាររបស់ប្រជាជនវៀតណាម រួមចំណែកជាក់ស្តែងក្នុងការធានាសន្តិសុខស្បៀងសម្រាប់ពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលក្នុងនោះ វៀតណាមត្រៀមខ្លួនចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងការអភិវឌ្ឍកសិកម្ម និងជនបទ កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀងអាហារតាមរយៈកម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង កិច្ចសហប្រតិបត្តិការត្រីភាគីដើម្បីជួយគាំទ្រ និងរួមដំណើរជាមួយដៃគូអន្តរជាតិទ្វេភាគី និងពហុភាគី។

ថ្នាក់ដឹកនាំក្រសួងកសិកម្មនៃបណ្ដាប្រទេស និងលោកស្រី Beverley Postma នាយកប្រតិបត្តិអង្គការកំណើនអាស៊ី(Grow Asia) បានគាំទ្រវៀតណាមរៀបចំសន្និសីទមុនហានិភ័យនៃវិបត្តិស្បៀងអាហារដោយដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក; ចែក​រំលែកការផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារ ដោយបញ្ជាក់ពីសារៈសំខាន់នៃសន្តិសុខស្បៀង និងអធិបតេយ្យភាពស្បៀងអាហារសម្រាប់​មនុស្សជាតិ និងប្រទេសជាតិ។

ថ្នាក់ដឹកនាំក្រសួងកសិកម្មនៃបណ្ដាប្រទេសក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងគោលដៅរបស់វៀតណាមក្នុងការផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព និរន្តរភាព បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាបន្ន។ ឯកភាពជាមួយទស្សនៈស្តីពីសន្តិសុខស្បៀង អភិវឌ្ឍន៍កសិកម្ម និងសំណើសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្ត្រី; ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ហើយសង្ឃឹមថា វៀតណាមនឹងបញ្ជូនអ្នកជំនាញនិងចែករំលែកបទពិសោធន៍ក្នុងការធានាសន្តិសុខស្បៀង ការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសលើវិស័យអង្ករ កាហ្វេ ជលផល​...៕

បកប្រែដោយ Thanh Cong