នាព្រឹកថ្ងៃទី ២២ មេសា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីនៃសន្និសីទអនឡាញជាមួយវិនិយោគិនបរទេស ដោយមានការចូលរួមពីមូលដ្ឋានចំនួន ៦៣ និងទីតាំងនៅបរទេសចំនួន ៨០។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមជួបជាមួយវិនិយោគិនបរទេស ( រូបថត៖ VOV)

អង្គសន្និសីទបាននាំសាររបស់ប្រមុខរដ្ឋាភិបាលដែលបញ្ជាក់ពីគោលការណ៍ណែនាំ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋសម្រាប់វិនិយោគិនបរទេស។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា រួមជាមួយសហគមន៍ធុរកិច្ចវិនិយោគបរទេសបានវាយតម្លៃពីផលប៉ះពាល់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងស្រុកលើរលកវិនិយោគ និងការធ្វើអាជីវកម្មរបស់សហគ្រាស; ការកំណត់ឱកាស បញ្ហាប្រឈមនិងការលំបាក ដើម្បីមានដំណោះស្រាយ និងគោលនយោបាយសម្រាប់ដោះស្រាយឧបសគ្គ និងចាប់យកឱកាសសហប្រតិបត្តិការ និងវិនិយោគក្នុងស្ថានភាពថ្មី។

ទន្ទឹមនឹងនោះ អង្គសន្និសីទបានអះអាងនូវវៀតណាមមួយដែលជឿទុកចិត្ត រួមដំណើរដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ អង្គសន្និសីទក៏បានពិនិត្យឡើងវិញនូវការកែលម្អបរិយាកាសវិនិយោគ និងអនុវត្តគោលនយោបាយឥតងាករេ, មានដំណោះស្រាយដែលអាចបត់បែន ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើនសេដ្ឋកិច្ច៕

បកប្រែដោយ Pham Diep