កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីលោក Ha Kim Ngoc អនុរដ្ឋមន្ត្រីការបរទេស ចូលរួមកិច្ចសន្ទនានយោបាយ សន្តិសុខ និងការពារជាតិវៀតណាម-អាមេរិក នៅទីក្រុង Washington D.C សហរដ្ឋអាមេរិក។ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើរបៀបឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយបើកចំហ សុវត្ថិភាព វិបុលភាព និងស្អិតរមួត។

leftcenterrightdel
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីការបរទេសវៀតណាម (រូបថត៖ baochinhphu.vn)

វៀតណាមនិងអាមេរិកបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១៣។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយមក ទំនាក់ទំនងវៀតណាម-អាមេរិកបានអភិវឌ្ឍយ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់កម្រិតទាំងបីគឺ ទ្វេភាគី តំបន់ និងអន្តរជាតិ។ ជាច្រើនលើកច្រើនសារ មន្ត្រីនៃប្រទេសទាំងពីរបានលើកឡើងពីលទ្ធភាពនៃការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣នេះ៕

តាម vovworld.vn