វៀតណាម និងកូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន
កប.អនឡាញ - នាថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម បានទទួលជួប លោក Kum Hang Seung អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង។
នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី Le Cong Thanh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសលើវិស័យជាច្រើនដូចជា បរិស្ថាន ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងឧតុនិយមជលសាស្រ្ត ... ។
|
|
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Kum Hang Seung អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
លោកអនុរដ្ឋមន្ត្រី Le Cong Thanh បានស្នើឱ្យកូរ៉េខាងត្បូងជួយវៀតណាមប្រមូលធនធានសង្គមដើម្បីដោះស្រាយការបំពុលកខ្វក់នៅទន្លេ; កសាងប្រព័ន្ធទិន្នន័យអំពីធនធានទឹក; ប្រព័ន្ធត្រួតពិនិត្យពេលវេលាជាក់ស្តែង និងការព្រមានជាមុនអំពីធនធានទឹកក្នុងអាងទន្លេ ...។
ទាក់ទងនឹងសំណើរបស់វៀតណាម លោក Kum Hang Seung អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូងត្រៀមខ្លួនជួយវៀតណាមក្នុងការដោះស្រាយការបំពុលបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕
បកប្រែដោយ Pham Diep