វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយប៉ូឡូញ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅវិមានរដ្ឋសភា លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ និងមានបំណងចង់ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយប៉ូឡូញ។
    |
 |
លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា ទទួលជួបលោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញ (រូបថត៖ vnanet.vn) |
ចំពោះកិច្ចសហប្រតិបត្តិការសភា លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា និងលោក Zbigniew Rau រដ្ឋមន្ត្រី មានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការសភានាពេលខាងមុខ នឹងមានការអភិវឌ្ឍជាច្រើន និងលទ្ធផលល្អជាង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងធនាគារ។
អំពីបញ្ហាសមុទ្រខាងកើត និងតំបន់ លោក Nguyen Duc Hai និងលោក Zbigniew Rau បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕
បកប្រែដោយ Thuy Anh