កិច្ចសន្ទនាកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅជុំវិញពិភពលោក
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ដោយបង្ហាញពីគំនិតថ្មី និងយុទ្ធសាស្ត្រថ្មីរបស់បក្សកុម្មុយនិស្តចិនលើការធ្វើទំនើបកម្ម; លោកបានសង្កត់ធ្ងន់ថា លក្ខណៈជាមូលដ្ឋាននៃទំនើបកម្មតាមបែបចិន គឺទំនើបកម្មជាមួយនឹងចំនួនប្រជាជនដ៏ច្រើន ជាមួយនឹងគោលដៅប្រជាជនធូរធារ ភាពសុខដុមរមនារវាងអរិយធម៌ខាងវត្ថុ និងអរិយធម៌ខាងស្មារតី មនុស្ស និងធម្មជាតិបានរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងតាមរយៈផ្លូវនៃការអភិវឌ្ឍដោយសន្តិភាព។
នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ បក្សកុម្មុយនិស្តចិនបានបើកកិច្ចសន្ទនាកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនានានៅលើពិភពលោក ដោយប្រធានបទ “មាគ៌ានៃទំនើបភាវូបនីយកម្ម - ការទទួលខុសត្រូវរបស់គណបក្សនយោបាយ”, តាមប្រប័ន្ធវីដេអូ។ អញ្ជើញចូលរួមកិច្ចសន្ទនានេះមានថ្នាក់ដឹកនាំ និងតំណាងប្រទេសនានា គណបក្សនយោបាយ និងអង្គការនយោបាយជាង ៥៣០ នៅអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងការីប៊ីន និងអូសេអានី។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមអញ្ជើញចូលរួមកិច្ចសន្ទនានេះ។
    |
 |
គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម ដឹកនាំដោយលោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមអញ្ជើញចូលរួមកិច្ចសន្ទនា (រូបថត៖ dangcongsan.vn) |
នៅក្នុងកិច្ចសន្ទនានោះ លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន បានលើកសំណើ "គំនិតផ្តួចផ្តើមអរិយធម៌សកល" ដែលអំពាវនាវឱ្យប្រទេសទាំងអស់គោរពភាពចម្រុះនៃអរិយធម៌ពិភពលោក បន្តរក្សាអរិយធម៌សមភាព ការពិគ្រោះយោបល់និងកិច្ចសន្ទនា .....។
ថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្ដាប្រទេសបានអបអរសាទរប្រទេសចិនបានរៀបចំសម័យប្រជុំលើកទី ១ នៃសភាចិន នីតិកាលទី ១៤ ដោយជោគជ័យ និងអបអរសាទរលោក Xi Jinping បានជាប់ឆ្នោតឡើងវិញក្នុងតំណែងជាប្រធានរដ្ឋចិន។ ឧទ្ទេសនាមអំពីស្ថានភាពនៃគណបក្សនយោបាយ ប្រទេសនានា និងទស្សនៈអំពីទំនើបកម្ម និងបញ្ហាទាក់ទងនឹងអភិបាលកិច្ចសកល ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។ ឯកភាពលើការពង្រឹងការផ្លាស់ប្តូររវាងបណ្ដាខឿនអរិយធម៌ ចែករំលែកបទពិសោធន៍របស់បណ្ដាគណបក្សនយោបាយក្នុងការគ្រប់គ្រងរដ្ឋ និងអភិបាលកិច្ចសង្គម៕
បកប្រែដោយ Pham Diep