យោងតាមក្រសួងការបរទេសបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតថ្មី និងប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសចំនួន ១៦ រូបត្រូវបានតែងតាំងលើកនេះនឹងជាតំណាងរបស់វៀតណាមនៅប្រទេស និងតំបន់ដែនដីចំនួន ៤៨ លើទ្វីបទាំងអស់។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស បានសម្តែងនូវការរំភើបចិត្ដនៅពេលដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជួបដោយផ្ទាល់ ណែនាំនិងប្រគល់ភារកិច្ច ព្រមទាំងឲ្យដឹងថា មុនពេលចាកចេញទៅបំពេញភារកិច្ច ពួកគាត់ត្រូវតែបំប៉ន់ចំណេះដឹង ប្រគល់ភារកិច្ចក្នុងស្ថានភាពថ្មី។ ប្ដេជ្ញាអនុវត្តឱ្យបានល្អនូវភារកិច្ចដែលបានប្រគល់ ស្របតាម​គោលនយោបាយការបរទេសរបស់បក្ស រដ្ឋ ហើយអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍ប្រទេសជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ផ្នែកការទូតបានរីកចម្រើនឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងប្រទេសជាតិ រួមទាំងការរួមវិភាគទានរបស់ស្ថាប័នតំណាងវៀតណាមនៅឯបរទេសផងដែរ។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ភារកិច្ចនៃស្ថាប័នតំណាងវៀតណាមនៅឯបរទេសកាន់តែធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាង វៀតណាម នៅឯបរទេសត្រូវតែខ្ជាប់ខ្ជួន និងអនុវត្ដតាមគោលការណ៍ណែនាំ និងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងសេចក្តីសម្រេចលេខ ៣៤-NQ/TW ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៃការិយាល័យនយោបាយស្តីពីទិសដៅ និងគោលការណ៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអនុវត្តគោលនយោបាយការបរទេសរបស់មហាសន្និបាតលើកទី១៣ របស់បក្ស។ សេចក្តីណែនាំលេខ ១៥-CT/TW ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៃគណៈលេខាមជ្ឈិមបក្សស្តីពីការទូតសេដ្ឋកិច្ច ដើម្បីបំរើអភិវឌ្ឍន៍ប្រទេស រហូតដល់ឆ្នាំ២០៣០...។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

វៀតណាមអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងខ្លួនទីពឹងខ្លួនដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ។ ទន្ទឹមនឹងនោះ ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួនដែលផ្សារភ្ជាប់ជាមួយការម្ចាស់ការ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យប្រធានស្ថាប័នតំណាងត្រូវរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី រួមទាំងអធិបតេយ្យភាពលើកោះសមុទ្រ។ នេះគឺជាការទទួលខុសត្រូវចំពោះមាតុភូមិ និងចំពោះប្រជាជាតិ បន្តធ្វើបានល្អក្នុងកិច្ចការគាំពារពលរដ្ឋ ការងារអាណិកជនវៀតណាមនៅក្រៅប្រទេស និងការទូតវប្បធម៌ ដោយចាត់ទុកថា នេះជាការងារទៀងទាត់និងសំខាន់។

ប្រមុខរដ្ឋាភិបាលបានស្នើឲ្យស្ថាប័នតំណាងត្រូវជំរុញការផ្សព្វផ្សាយរូបភាពប្រទេសដោយទម្រង់ជាច្រើន រួមចំណែកជាក់ស្តែង “ប្រែក្លាយវប្បធម៌ទៅជាកម្លាំង ជំរុញការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងនិរន្តរភាព” តាមស្មារតីនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលក្នុងនោះ យកចិត្តទុកដាក់ជំរុញការបង្រៀនភាសាវៀតណាមនៅឯបរទេស៕

បកប្រែដោយ Pham Diep