កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្ស
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីបើក និងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំជាន់ខ្ពស់ លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ខ្លឹមសារនៃសម័យប្រជុំបានលើកឡើងនូវបញ្ហាចាំបាច់ និងអាទិភាពរបស់សហគមន៍អន្តរជាតិក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នៅជុំវិញពិភពលោក។
ថ្លែងក្នុងសម័យប្រជុំជាន់ខ្ពស់ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ហើយទន្ទឹមនឹងនោះក៏បានលើកកំពស់សមិទ្ធិផលរបស់វៀតណាមលើការច្នៃប្រឌិត ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាសន្តិសុខសង្គម និងការលើកកម្ពស់សិទ្ធិមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា បាវចនារបស់វៀតណាមក្នុងការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សគឺ “គោរព និងយោគយល់។ ការសន្ទនា និងកិច្ចសហប្រតិបត្តិកា។ សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា”។
    |
 |
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំជាន់ខ្ពស់ លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn) |
អាស្រ័យលើនេះ ប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវឱ្យប្រទេសនានាយល់ និងគោរពនូវលក្ខណៈពិសេសរបស់គ្នាទៅវិញទៅមក រួបរួម សន្ទនា និងសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសកល ដោយឈរលើមូលដ្ឋាននៃការគោរពពហុភាគីនិយម គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដើម្បីធានាបាននូវការទទួលបានសិទ្ធិមនុស្សយ៉ាងពេញលេញក្នុងលក្ខណៈសកល ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគួរតែដើរតួនាទីសំខាន់ក្នុងការជម្រុញកិច្ចសន្ទនាក្នុងន័យស្ថាបនា សមភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងចំណោមប្រទេសនានា ដោយឈរលើមូលដ្ឋាននៃការគោរព និងការយោគយល់គ្នាទៅវិញទៅមក និងមានវិធីសាស្រ្តអនុវត្តរួមគ្នា។
បកប្រែដោយ Thanh Cong