leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

អញ្ជើញទៅទស្សនាតំបន់តាំងលំនៅថ្មីរបស់ប្រជាជនដែលបានបរិច្ឆាគដីសម្រាប់គម្រោងនៅឃុំ Loc An - Binh Son ស្រុក Long Thanh ខេត្ត Dong Nai លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រជាជនគាំទ្រចំពោះគោលជំហររបស់បក្សនិងរដ្ឋ ដើម្បីគោលដៅចុងក្រោយដ៏ខ្ពង់ខ្ពស់បំផុតរបស់បក្ស និងរដ្ឋនោះ គឺដើម្បីឲ្យប្រជាជនមានសេរីភាព វិបុលភាព និងសុភមង្គល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋាន ពិនិត្យមើល ស្រាវជ្រាវ និងកែសម្រួលគោលនយោបាយនានា ឱ្យសមស្របទៅនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដោយធានាភាពសុខដុមរមនារវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងសហគ្រាស។

បន្ទាប់ពីដំណើរត្រួតពិនិត្យ លោកនាយករដ្ឋមន្ត្រីបានជួបធ្វើការជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន គណៈគ្រប់គ្រងគម្រោង និងអ្នកម៉ៅការអំពីស្ថានភាពនៃការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh៕

តាម vovworld.vn